ក្រុមក្រុងភ្នំពេញបាន៣ពិន្ទុ ខណៈក្រុមព្រែកព្នៅ, ក្រុមបឹងត្របែកបាន ១ពិន្ទុដូចគ្នានៃពាន ACLEDA

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃ ការប្រកួតបាល់ទាត់ មិនមែនអាជីពដណ្តើម ពានរង្វាន់ធនាគារអេស៊ីលីដា ភីអិលស៊ី ទូទំាង ប្រទេសរបស់ខ្លួន ដោយមានរហសនាមថា “អេស៊ីលីដា-ចនព្រីនសឌីន ឆ្នាំ២០១៦” (ACLEDA -John Brinsdan 2016) លើកទី៦ ដែលរៀបចំឡើង ដោយធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងសប្តាហ៍ទី៦នេះ នៃវគ្គជម្រុះតាម ពូលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមេសា នៅទីលានបាល់ទាត់ដុនបូស្កូ។

សម្រាប់ការប្រកួតមាន ៤ប្រកួតរួមមានពូល C ២ប្រកួតក្រុមបាល់ទាត់ ការិយាល័យកណ្តាល (គ) បានលេងចាញ់ក្រុមបាល់ទាត់ ក្រុងភ្នំពេញដោយលទ្ធផល ០ទល់១ ស្របពេលក្រុមបាល់ទាត់ ព្រែកព្នៅបានត្រឹមស្មើ ក្រុមបាល់ទាត់ បឹងត្របែកក្នុងលទ្ធផល ២ទល់ ២ ។

ចំពោះពូល D វិញ ក្រុមបាល់ទាត់ពោធិ៍ចិនតុង បានយកចាញ់ក្រុម បាល់ទាត់វិមានចតុមុខ ដោយលទ្ធផល ២ ទល់ ២ ខណៈក្រុមបាល់ទាត់ស្រុកបាទី បានឈ្នះក្រុមបាល់ទាត់ ស្រុកខ្សាច់កណ្តាល់ ដោយលទ្ធផល២ទល់២១។

ការប្រកួតវគ្គទី១ ក្រុមបាល់ទាត់ការិយាល័យកណ្តាល (គ) មានឳកាសច្រើនក្នុង ការស៊ុតបញ្ចូលទីក្រុម ក្រុមបាល់ទាត់ក្រុងភ្នំពេញ ប៉ុន្តែគ្មានសំណាងរកគ្រាប់ បាល់ជូនក្រុមបានឡើយ បានត្រឹមប្រលែងលេងតែប៉ុណ្ណោះ។ ទោះបីក្រុមបាល់ទាត់ ការិយាល័យកណ្តាល (គ) ខិតខំប្រឹងប្រែងទិចនិចបំបែក ពងមាន់ក្រុមបាល់ទាត់ ក្រុងភ្នំពេញយ៉ាងណាក៏ដោយ ដោយសារតែក្រុមបាល់ទាត់ ក្រុងភ្នំពេញមានកីឡាករ ដែលជាខ្សែការពារបានល្អ ចប់វគ្គទី១លទ្ធផល ០-០។

បន្ទាប់ពីសម្រាក១៥នាទី ក្រុមបាល់ទាត់ការិយាល័យកណ្តាល (គ) នៅតែវាយសម្រុកទៅលើ ក្រុមបាល់ទាត់ក្រុងភ្នំពេញទៀត នៅតែគ្មានឳកាសដដែល គិតតែវាយសម្រុកយ៉ាងខ្លំាង ពេលដែលក្រុមបាល់ទាត់ ក្រុងភ្នំពេញវាយសម្រុកវិញ ក៏ឆ្លៀតឳកាសបំបែកពងមាន់ ក្រុមបាល់ទាត់ការិយាល័យកណ្តាល (គ) ដោយស៊ុតមួយជើងយ៉ាង ស្អាតបំប៉ោងសំណាញ់ ដោយកីឡាករ ដួង ចាន់សត្យា ពាក់អាវលេខ ៩៩ នៅនាទីទី ៨០ បញ្ចប់ការប្រកួតក្រុមក្រុងភ្នំពេញ ឈ្នះក្រុមការិយាល័យកណ្តាល (គ) ១ទល់០៕