ដឹងទេថាវត្ថុមានតម្លៃ ថ្លៃជាងគេ លើផែនដីជាអ្វី

ស្ថានីយថាមពល នុយក្លេអ៊ែរថ្មី ដែលមានទីតាំងនៅ ភាគខាងត្បូង ឆៀងខាងលិច នៃចក្រភពអង់គ្លេស នឹងក្លាយជាវត្ថុមាន តម្លៃថ្លៃជាងគេបំផុត លើផែនដី។

បើតាមការប៉ាន់ស្មាន ស្ថានីយថាមពល នុយក្លេអ៊ែរ ដែលមានឈ្មោះ Hinkley Point C នឹងមានតម្លៃខ្ពស់ជាង ៣៥ពាន់លានដុល្លារទៅទៀត។ តួលេខនេះគឺគិតបញ្ចូលទាំងអត្រា ការប្រាក់នៃប្រាក់កម្ចី ប៉ុន្តែបើគិតតែថ្លៃចំណាយ លើការសាងសង់មួយមុខ តម្លៃនៅតែខ្ពស់ ពោលអាចមានដល់ប្រមាណ ២៦ពាន់លានដុល្លារ។

បើប្រៀបនឹងស្ថានីយថាមពល នុយក្លេអ៊ែរ ចុងក្រោយរបស់ចក្រភពអង់គ្លេស ដែលបញ្ចប់ការសាងសង់ កាលពីឆ្នាំពី ១៩៩៥ ឃើញថាមានតម្លៃត្រឹម ៣,៤ពាន់លានដុល្លារប៉ុណ្ណោះ។

មូលហេតុដែល មានតម្លៃថ្លៃបែបនេះ ក៏ព្រោះតែ ស្ថានីយថាមពលនុយក្លេអ៊ែរ ជាវត្ថុមួយពិបាក នឹងបង្កើតឡើង។ មិនតែប៉ុណ្ណោះតម្លៃរបស់វា តែងមានការកើនឡើងឥតឈប់ឈរដោយសារ កន្លងមកធ្លាប់មានឧបទ្ទវហេតុ ជាច្រើនកើនឡើង លើថាមពលនុយក្លេអ៊ែរ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំង។ ហេតុនេះគេត្រូវចំណាយ ទុនច្រើនលើការបង្កើតដើម្បី ធានាបានសុវត្ថិភាពខ្ពស់បំផុត៕

ដឹងទេថាវត្ថុមានតម្លៃ ថ្លៃជាងគេ លើផែនដីជាអ្វី

ប្រភព៖សប្បាយ