Ronaldo ប្រឹងហាត់ទាំងថ្ងៃ ទាំងយប់ ដើម្បីជាឱ្យទាន់ លេងជាមួយ Man City

ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងតែធ្វើការហ្វឹកហាត់ ទាំងថ្ងៃទាំងយប់ សឹងតែមិនមាន ពេលទំនេរសោះ ដើម្បីឱ្យរបួសសាច់ដុំ របស់ខ្លួន ជាសះស្បើយទាន់ពេលវេលា លេងជាមួយក្រុម Manchester City ជើងទី២ ពានរង្វាន់ UEFA Champions League ។

Ronaldo ប្រឹងហាត់ទាំងថ្ងៃ ទាំងយប់ ដើម្បីជាឱ្យទាន់ លេងជាមួយ Man City

ក្រុម Real Madrid នឹងត្រូវប្រកួតជាមួយ ក្រុមReal Sociedad នៅម៉ោង៩យប់នេះ ដោយមិនមានវត្តមាន កីឡាករសំខាន់២នាក់ គឺ Ronaldo និង Karim Benzema ។ ដោយការអវត្តមាន នៅប្រកួតយប់នេះ ត្រូវបានគេមើលឃើញថា ដើម្បីទុកពេលវេលាឱ្យកីឡាករ ទាំងពីរព្យាបាលរបួស ឱ្យប្រាកដជាសះស្បើយ ១០០%  ដើម្បីត្រៀមប្រកួតធំ នៅសប្ដាហ៍ក្រោយ ជាមួយ Manchester City ។

អំឡុងពេលសម្រាកនេះដែរ ខ្សែប្រយុទ្ធឆ្នើម Ronaldo មិនសម្រាកដេកផ្ទះស្ងៀមទេ ដោយបុរសកូនមួយរូបនេះ ហ្វឹកហាត់នៅ ផ្ទះខ្លួនឯង យ៉ាងសកម្ម មានទាំងហ្វឹកហាត់ នៅកន្លែងហាត់ប្រាណ និងហែលទឹកពង្រឹង សុខភាពទៀតផង។

Ronaldo ប្រឹងហាត់ទាំងថ្ងៃ ទាំងយប់ ដើម្បីជាឱ្យទាន់ លេងជាមួយ Man City

ដោយមើលឃើញ ពីការខិតខំប្រឹងប្រែងនេះដែរ លោក Zidane ដែលជាគ្រូបង្វឹកក្រុម Real Madrid បាននិយាយចំពោះ របួសរបស់ ពួកគេទាំងពីរថា៖ “ខ្ញុំមានសង្ឃឹមថាគាត់ អាចត្រលប់មកជួយក្រុមវិញ បាននៅសប្ដាហ៍ក្រោយ។ បើទោះបីជាការប្រកួត ទាំង៣នៅលីគសំខាន់មែន ប៉ុន្តែខ្ញុំត្រូវតែប្រាកដ ថាឱ្យគាត់សម្រាក ឱ្យគ្រប់គ្រាន់ ដើម្បីជាសះស្បើយ១០០%”៕ប្រភព៖សប្បាយ