រឿង ​៤យ៉ាង ​ដែល​ស្រ្តី​គួរ​ធ្វើ​ក្នុង​ពេល ​រួមរ័ក​ ដើម្បីបង្កើនតម្រេកដល់ចំនុចកំពូល

មានពេលខ្លះ​ ស្រ្តី​ក៏​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នៃ​សម្ព័ន្ធ​ភាព​ជា​មួយ​ដៃគូមេត្រីផងដែរ ដែលតម្រូ​វឲ្យ​មាន​ការ​ចេះ​ជួយ​បង្កើន​អារម្មណ៍ និងភាពត្រេកត្រអាលដោយខ្លួនឯង កុំចាំតែទទួលភាពសុខស្រួល ឬឲ្យគេ​ដុត​កម្សួលមុនរហូតនោះ។

រឿង ​៤យ៉ាង ​ដែល​ស្រ្តី​គួរ​ធ្វើ​ក្នុង​ពេល ​រួមរ័ក​ ដើម្បីបង្កើនតម្រេកដល់ចំនុចកំពូល

ស្រ្តីទាំងឡាយក៏អាចធ្វើឲ្យអារម្មណ៍ខ្លួនឯងស្រៀវស្រើបក្នុងពេលល្បែងលើគ្រែយ៉ាងពេញចិត្តបំផុត​ជាមួយ​នឹង​វិធីសាស្រ្តទាំង ៤ដូចខាងក្រោមនេះ៖

១- ធ្វើអារម្មណ៍អៀនប្រៀន : អ្នកគួរសម្ដែងឬកពាអៀនប្រៀនមុនសិន ដើម្បីទាក់ទាញអារម្មណ៍ដៃគូ ជាមួយ​នឹង​ការ​ប្រើវិធី​ទាក់​ទាញ​អារម្មណ៍​បែបស្រាលៗ ដូចជាស្លៀកពាក់ឈុតដេកស្ដើងៗ និងសិចស៊ីបំផុត។ បន្ទាប់មកទើបចាប់ផ្ដើមប្រើសកម្មភាពបបោសអង្អែល ដើម្បី​បង្ហាញ​ឱ្យគេ​ដឹង​ថា​អ្នក​កំពុង​តែ​មាន​អារម្មណ៍​ផ្លូវ​ភេទ​ពុះ​កញ្ជ្រោល។

២- ងូតទឹកក្នុងបន្ទប់រួមគ្នា : វិធីមួយនេះអាចចាត់ទុកថាជាភាពរ៉ូមែនទិកមួយជួយសាងអារម្មណ៍ឱ្យពុះកញ្ជ្រោល។ ការដែលបាន​ដុសក្អែល​ឱ្យគ្នាទៅវិញទៅមក អាចធ្វើឱ្យអ្នកទាំងពីរកើតមានអារម្មណ៍ផ្លូវភេទដុតរោលបានយ៉ាងឆាប់បំផុត។ ម៉្យាងទៀត ប្រសិន បើនៅក្នុងផ្ទះមានអាងងូតទឹក អ្នកអាច​ធ្វើ​សកម្ម​ភាពនៅក្នុងនោះតែម្ដង។ ផ្ទុយទៅវិញ ប្រសិនបើគ្មាន អ្នកអាចនឹងហត់នឿយបន្តិច ព្រោះត្រូវប្រើក្បាច់ឈរ ប៉ុន្តែទោះបីលំបាកបន្តិចក្ដី តែការងូត​ទឹក​រួមគ្នា​នៅ​ក្នុង​បន្ទប់​ទឹក ពិតជាបង្កើតអារម្មណ៍មួយដែលពិបាក នឹងបំភ្លេចបាន។

រឿង ​៤យ៉ាង ​ដែល​ស្រ្តី​គួរ​ធ្វើ​ក្នុង​ពេល ​រួមរ័ក​ ដើម្បីបង្កើនតម្រេកដល់ចំនុចកំពូល

៣- លេងល្បែងបិទភ្នែក : ជាទូទៅ ស្រ្ដីតែងបារម្ភពីរឿងរាងកាយ និងមានភាពអៀនខ្មាសច្រើន ទើបភាគ​ច្រើន​តែង​ចូល​ចិត្ត​ឡើង​ឋាន​សួគ៌​នៅក្នុងទីងងឹតដោយរំពឹងថាភាពងងឹតអាចជួយបិទបាំងរាងកាយរបស់។ បើយ៉ាងដូច្នេះ យើងសូមណែនាំឲ្យអ្នកប្រើវិធីបិទភ្នែក នៅក្នុងអំឡុងពេលរួមរ័កតែម្ដងទៅ ដោយ​ទុក​ឱ្យ​គូស្នេហ៍ធ្វើសកម្មភាពរហូតដល់ទីបំផុត ដោយអ្នកគ្រាន់តែបង្ហាញនូវអារម្មណ៍ ស្រៀវស្រើប​ ជាមួយ​នឹង​សូរសម្លេង​ថ្ងួចថ្ងូរបញ្ជាក់ពីភាពសុខស្រួល។ វិធីនេះ ក្រៅពីធ្វើ​ឱ្យ​​ដៃគូរបស់អ្នកមានអារម្មណ៍​រីករាយ​ចំពោះ​សម្មភាព​របស់គេ ថែមទាំងជួយជម្រុញក្ដីសុខរបស់អ្នក ឡើងដល់ចំណុចកំពូលយ៉ាងអស្ចារ្យផងដែរ។

៤- គ្រប់គ្រងចង្វាក់ស្នេហា : ការប្ដូរសកម្មភាពរបស់ខ្លួនឯងពីអ្នកដែលត្រូវគេគ្រប់គ្រង ទៅជាអ្នក​កំណត់​សកម្មភាព​រួមភេទ​វិញ ប្រាកដ​ជា​ជួយ​ឱ្យអ្នកអាចកំណត់បាននូវចំណុចភ្ញោច​អារម្មណ៍​ចំគោល​ដៅ​ជាង​បុរសជាអ្នកគ្រប់គ្រង ដូចជាការរំអុក ឬត្រដុស​ថើៗ​នៅ​ចំណុច​គ្លីតូរីស​(សិរ)​ដែល​ជា​ទីក​ន្លែង​សំខាន់របស់អ្នក ប៉ុន្តែទោះជាយ៉ាងណា អ្នកក៏ត្រូវធ្វើឱ្យភាគីបុរសដែលជាដៃគូ ទទួលបានអារម្មណ៍​ស្រៀវស្រើ​ប​ដល់​កម្រិត​ដូច​គ្នា​ផងដែរ ទើបជាការប្រសើរ៕

រឿង ​៤យ៉ាង ​ដែល​ស្រ្តី​គួរ​ធ្វើ​ក្នុង​ពេល ​រួមរ័ក​ ដើម្បីបង្កើនតម្រេកដល់ចំនុចកំពូល

ប្រភព៖ baykdang

  • រឿង ​៤យ៉ាង ​ដែល​ស្រ្តី​គួរ​ធ្វើ​ក្នុង​ពេល ​រួមរ័ក​ ដើម្បីបង្កើនតម្រេកដល់ចំនុចកំពូល已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/01  Category:ចំនេះដឹង
Tags: