រាសីខ្ពស់ត្រដែតពេលរៀបចំក្បាលដំណេកតាមឆ្នាំកំណើតត្រូវក្បួនហុងស៊ុយ

តាមជំនឿ ការរៀបចំក្បាលដំណេកមានសារសំខាន់ខ្លាំងណាស់ ពីព្រោះថាក្រៅពីធ្វើ​ឱ្យ​មានរបៀបរៀបរយល្អ ទីដំណេកនេះនៅជួយលើកដួងរាសីឱ្យបានខ្ពស់ត្រដែត​ទៀត​ផង ។
តើគួរររៀបចំទិសក្បាលដំណេកតាមឆ្នាំកំណើតបែបណាដើម្បីឱ្យត្រូវតាមក្បួនហុងស៊ុយ? ។ ដើម្បីធ្វើឲ្យបានត្រឹមត្រូវសូមអនុវត្តតាមក្បួនដូចខាងក្រោម ។

អ្នកកើតឆ្នាំជូត: គួរបែរក្បាលដំណេកទៅទិសខាងជើង ប៉ុន្តែហាមបែរក្បាលដំណេក​ទៅទិសខាងត្បូងជាដាច់ខាត។

អ្នកកើតឆ្នាំឆ្លូវ: គួរបែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង(ឦសាន) ប៉ុន្តែ ហាមបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងត្បូង(និរតី)ជាដាច់ខាត។

អ្នកកើតឆ្នាំខាល: គួរបែរក្បាលដំណេកទៅទិសខាងកើត ប៉ុន្តែហាមបែរក្បាលដំណេក ទៅទិសខាងលិចឆៀងខាងជើង(ពាយ័ព្យ)ជាដាច់ខាត ។

អ្នកកើតឆ្នាំថោះ: គួរបែរក្បាលដំណេកទៅទិសខាងកើត ប៉ុន្តែហាមដេកយកក្បាល ដំណេកបែរទៅទិសខាងលិចជាដាច់ខាត។

អ្នកកើតឆ្នាំរោង: គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងត្បូង(និរតី) ប៉ុន្តែ ហាមបែរក្បាល ដំណេកទៅទិសខាងកើតឆៀងខាងជើង(ឦសាន)ជាដាច់ខាត។

អ្នកកើតឆ្នាំម្សាញ់: អ្នកកើតឆ្នាំម្សាញ់គួរបែរក្បាលដំណេកទៅទិសខាងត្បូង ប៉ុន្តែហាម បែរក្បាលដំណេកទៅទិសខាងជើងជាដាច់ខាត។

អ្នកកើតឆ្នាំមមី: គួរបែរក្បាលដំណេកទៅទិសខាងត្បូង ប៉ុន្តែហាមបែរក្បាលដំណេក ទៅទិសខាងជើងជាដាច់ខាត។

អ្នកកើតឆ្នាំមមែ: គួរបែរក្បាលដំណេកទៅទិសលិចឆៀងខាងត្បូង(និរតី) ប៉ុន្តែហាម បែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង(ឦសាន)ជាដាច់ខាត។

អ្នកកើតឆ្នាំវក: គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងជើង(ពាយ័ព្យ) ប៉ុន្តែ ហាមបែរក្បាលដំណេកទៅទិសខាងកើតជាដាច់ខាត។
អ្នកកើតឆ្នាំរកា: គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងជើង(ពាយ័ព្យ) ប៉ុន្តែ ហាមបែរក្បាលដំណេកទៅទិសខាងកើតជាដាច់ខាត។

អ្នកកើតឆ្នាំច: គួរបែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង(ឦសាន) ប៉ុន្តែ ហាមប្រើក្បាលដំណេកទៅទិសលិចឆៀងខាងត្បូង(និរតី)ជាដាច់ខាត។

អ្នកកើតឆ្នាំកុរ: គួរបែរក្បាលដំណេកទៅទិសខាងជើង ប៉ុន្តែហាមបែរក្បាលដំណេក ទៅទិសខាងត្បូងជាដាច់ខាត៕

ប្រភព៖ cen

  • រាសីខ្ពស់ត្រដែតពេលរៀបចំក្បាលដំណេកតាមឆ្នាំកំណើតត្រូវក្បួនហុងស៊ុយ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/01  Category:ចំនេះដឹង
Tags: