ខ្យល់កន្ត្រាក់ បង្កខូចខាតអគារថ្មី សាលាស្រុកអូរជ្រៅ និងផ្ទះពលរដ្ឋ នៅឃុំកូប និងសំរោង ,នៅក្រុងប៉ោយប៉ែតភ្លៀងធ្លាក់ខ្លាំង

បន្ទាយមានជ័យ:
ខ្យល់កន្ត្រាក់ក្នុងពេលមានភ្លៀងកក់ខែនោះ កើតឡើងនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០មេសាឆ្នាំ២០១៦។

   មន្ត្រីនគរបាល និងមន្ត្រីអាជ្ញាធរដែនដី និយាយនៅយប់ថ្ងៃទី៣០មេសាថា :ភ្លៀងកក់ខែជាក្តីសាទររបស់ពលរដ្ឋស្រុកអូរជ្រៅ និងស្រុកនានាក្នុងខេត្តបន្ទាយមានជ័យ ខណ:ភូមិឃុំបាននឹងកំពុងរងគ្រោះ ដោយគ្រោះរាំងស្ងួត និងគ្រោះអត់ទឹកផឹក ទឹកប្រើប្រាសនារដូវប្រាំងនេះ។
    ប៉ុន្តែមន្ត្រី ថែមទាំងពលរដ្ឋបានខឹងសម្បារ និងសោកស្តាយយ៉ាងខ្លាំង នឹងបាតុភូតធម្មជាតិនោះ គឺមានភ្លៀងកក់ខែ ហើយនាំមកជាមួយនូវខ្យល់កន្ត្រាក់។
    ក្នុងនោះវាបានបង្កប៉ើងរបើកដំបូលក្បឿង របស់អគារថ្មីចែសមិនទាន់សម្ពោធ ដាក់អោយប្រើប្រាសរបស់រដ្ឋបាលស្រុកអូរជ្រៅ ស្ថិតនៅឃុំកូប។
   ខ្យល់កន្ត្រាក់ក៏បង្កខូចខាត ប៉ើងដំបូល ជញ្ជាំងនិងសសរផ្ទះពលរដ្ឋ៩ខ្នងទៀត នៅឃុំកូបនិងឃុំសំរោង។
   នេះបើតាម លោកឧត្តមសរនីយ៍អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អោយដឹងថ្ងៃទី៣០មេសា។
   នៅដំណាលគ្នានោះដែរ នៅក្រុងប៉ោយប៉ែត ក៏ទទួលភ្លៀងធ្លាក់យ៉ាងខ្លាំង តែមិនមានព័ត៍មាន ពីគ្រោះថ្នាក់មនុស្ស និងខូចខាតសំណង់ ផ្ទះសម្បែង ទ្រព្យទេ។
    ទោះយ៉ាងនគរបាលនិយាយថា: ភ្លៀងនោះបង្កអោយឡានក្រុង១គ្រឿង រអិលធ្លាក់ផ្លូវជាតិលេខ៥នៅក្នុងក្រុង។ មិនមានអ្នករបួសទេ។ ហើយទឹកភ្លៀង ក៏បង្កហូរចូលក្នុងលំនៅឋាន និងផ្សារនៅប៉ោយប៉ែតដែរ៕ 