វិធីធ្វើ៖ សម្លម្ជូរបន្លែចម្រុះ

  • គ្រឿងផ្សំ

    – ទឹក ៥ កែវ
    – អំពិលទុំ (យកតែសាច់) ២ ស្លាបព្រាបាយ
    – ត្រីរ៉ស់ ១ ក្បាល ( ៥០០ ក្រាម ) ធ្វើឱ្យស្អាត និង កាត់កង់ៗ
    – ម្ទេសទុំ ៤ ផ្លែ(ហាន់ជាកង់ខ្លីៗ)
    – ប៉េងប៉ោះ ២ ផ្លែ
    – ពោតបារាំង ៦ ផ្លែ
    – ធាងក្តាត ២ ធាង
    – សណ្តែកបណ្តុះ ២០០ ក្រាម
    – ម្នាស់ ១,៤ ផ្លែ
    – ខ្ទឹមក្រហម ២ កំពឹស (ហាន់ស្តើងៗ)
    – ខ្ទឹមស ៥ កំពឹស (ចិញ្ច្រាំឱ្យល្អិត)
    – ជីររណា ជីរនាងវង ស្លឹកខ្ទឹម និង ម្អម ១ មុខបន្តិចៗ
    – ទឹកត្រី ២ ស្លាបព្រាបាយ
    -ស្ករស ២ ស្លាបព្រាកាហ្វេ ។

  • វិធីធ្វើ
    ១ – សកសម្បកធាងក្តាត និង កាត់ជាកង់ៗ ម្អម និង ជីររណាហាន់ខ្លីៗ កាត់ពោតបារាំងជាកង់ខ្លីៗ ហាន់ម្នាស់ និង ប៉េងប៉ោះ ។
    ២ – សាច់អំពិលទុំដាក់ទឹក ១ កែវ និង ស្ងោរ ១៥ នាទី ហើយជ្រុំ ទើបត្រងយកតែទឹកម្ជូរទុកប្រើការ ។
    ៣ – ដាក់ត្រីស្ងោរ ១៥ នាទី ទើបដាក់ប៉េងប៉ោះ ម្នាស់ និង រម្ងាស់ ៥ នាទី ទើបចាក់ទឹកត្រី បង់ស្ករស និង ទឹកអំពិល រួចហើយដាក់ធាងក្តាត ពោតបារាំង និង សណ្តែកបណ្តុះក្រោយគេ រង់ចាំពី ២ ទៅ ៣ នាទី ទើបពន្លត់ភ្លើង ។
    ៤ – ពេលកំពុងស្ល ត្រូវប្រើខ្ទះបំពងម្ទេស ខ្ទឹមក្រហម ខ្ទឹមស ហើយស្រោចពីលើសម្ល ។ មុននឹងដួសដាក់ចានត្រូវបង់ ម្អម ជីរនាងវង និង ជីររណាទុកជាការស្រេច ៕

ប្រភព៖ pmhotnews

  • វិធីធ្វើ៖ សម្លម្ជូរបន្លែចម្រុះ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/01  Category:ចំនេះដឹង
Tags: