មូល​ហេតុ​អ្វី​បាន​ជា​អ្នក​ «មិនសុខចិត្ត​»?

ការ​គិត​ជា​ច្រើន​របស់​មនុស្ស​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ជា​​ដំណើរ​នៃ​ការ​វិនិច្ឆ័យ​ ដែល​គ្មាន​លក្ខណៈ​ជាក់​លាក់​នៅ​​ឡើយ ដរាប​ណា​វា​នៅ​មិន​ទាន់​បាន​ឆ្លង​កាត់​ការ​ពិសោធន៌។ ក្នុង​ដំណាក់​កាល​នេះ​​ហើយ​​ដែល​ធ្វើ​អោយ​​មនុស្ស​​ភាគ​​ច្រើន តែង​ប្រឆាំង​គ្នា​ និង​កើត​រឿង​មិន​សុខ​ចិត្ត។ នៅ​​ទី​នេះ ខ្ញុំ​មាន​​ហេតុ​ផល​​មួយ​​ចំនួន​​ដែល​​បង្ហាញ​ពី​មូល​​ហេតុ​​នៃ​​ការ​មិន​សុខ​ចិត្ត​។

ការមិនសុខចិត្តគឺជា​ជំងឺមួយ​ ហៅថា «ជំងឺផ្លូវបុគ្គលនិយម»។ ជំងឺនេះ​វាមិនពិបាក​ព្យាបាល​នោះទេ បើសិនជា​អ្នកព្យាបាល​យល់ច្បាស់ពី​តម្រូវការរបស់បុគ្គលនោះ​។ និយមន័យ​នៃ​ «ការមិន​សុខចិត្ត» គឺ ការមិនព្រមទទួល​យក​តំលៃ​នៃ​រឿងមួយ​​មក​ផ្សារភ្ជាប់​និង​គំ​និត​របស់​ខ្លួន រឺអោយ​ន័យ​ដោយឡែកថា ជាការមិន​ព្រមលះបង់តំលៃ​នៃវត្ថុរបស់ខ្លួន​អោយភ្ជាប់គ្នា​និង​គំនិតរបស់​ អ្នកដទៃ​។
តាម​និយមន័យខាងលើ នោះយើងអាចថ្លឹងថ្លែងបានថា បុគ្គល​ដែលមាន​គំនិត​ប្រកាន់គោលការណ៌​មិនប្រែប្រួល ភាគច្រើនជាអ្នកដែលមានជំងឺបុគ្គលនិយម​ រឺអ្នកមានជំងឺមិនសុខចិត្ត​ ហើយ​បុគ្គល​ប្រភេទនេះ​ភាគច្រើនបំផុត​គឺស្ថិត​ក្នុង​ស្ថាប័ន​ជាមេដឹកនាំ​ អ្នក​គ្រប់គ្រង​ និងអ្នកសម្រេចចិត្ត​។ ប៉ុន្តែតើកត្តាអ្វីខ្លះដែលជំរុញ​អោយមាន​ការមិនសុខចិត្តកើតឡើង…?
១. អតុល្យភាពនៃតំលៃ និង​ផល​ប្រយោជន៌
ខ្ញុំផ្តល់​ឧទាហរណ៌អោយ​អ្នក​មួយ បើសិនជា​អ្នកមានប្រាក់​១ម៉ឺិនរៀល អ្នកទៅទិញនំចេកអាំងមួយ ហើយអ្នកហុចក្រដាស់​ប្រាក់​អោយអ្នក​លក់ អ្នក​លក់ក៏អាប់ប្រាក់អោយ​អ្នកវិញ ៥ពាន់រៀល។ ក្នុងចិត្ត​អ្នក​រំពឹងថា នំចេកអាំងមួយ​មានតំលៃ​ច្រើនបំផុតគឺ ១៥០០រៀល ដូច្នេះ​អ្នក​លក់​ត្រូវអាប់​លុយ​អោយ​អ្នក​វិញ​ ៨៥០០រៀលយ៉ាងតិច​ ប៉ុន្តែគេបែជាអាប់អោយវិញតែ​ ៥ពាន់រៀល ដូច្នេះមានន័យថា នំ​ចេក​អាំងមួយ​មានតំលៃ៥ពាន់រៀន គឺលើសពីការរំពឹងទុក​របស់អ្នក​។ ក្នុង​តថភាព​នៃជំនួញសុក្រិតភាព អ្នកពិតជាមិនព្រមនឹង​តំលៃនេះឡើយ​ ដូច្នេះអ្នកនឹងមិនសុខ​ចិត្ត​។
ក្នុងន័យនេះ អតុល្យភាព​នៃ​ការទទួលបានផលប្រយោជន៌ និង​ការបែងចែកភាគលាភ គឺជា​ជំងឺមួយ​ដែលពិបាកព្យាបាល​បំផុត​ ជាពិសេស​សម្រាប់​សហគមន៌ និង​សង្គម​ជាតិទាំងមូល​។ ប្រសិនបើ​អ្នកដឹកនាំ មិនបានអនុវត្តន៌ការបែកចែកភាគលាភ និង​ផលប្រយោជន៌អោយ​មនុស្ស​ក្នុងសង្គម​ប្រហាក់​ប្រហែលគ្នាទេ នោះ​ភាព​មិនសុខ​ចិត្តនឹងកើតមានឡើង​​​ក្នុង​ចំណោម​ពួក​គេ។ អតុល្យភាព​នឹងធ្វើអោយ​គំលាតនៃទំនាក់ទំនងរបស់សហគមន៌កាន់តែឆ្ងាយពីគ្នា ដូច្នេះ​គេមិនគួរធ្វេសប្រហែស​ក្នុងការ​បង្កើតទំនាក់ទំនងទូលំទូលាយ និង​ការបែកចែកភាគលាភ​អោយ​គ្នា​ទៅវិញទៅមកនោះទេ។
២. ការឈ្នានីស និងការរំលោភបំពាន
អ្នកមិនអាចនិយាយថា ខ្ញុំមិនខឹង ខ្ញុំុំមិនស្អប់ ខ្ញុំមិនសោកស្តាយ បើសិនជា​អ្នក​ដណ្តើមយកមនុស្ស​ជាទីស្រលាញ់របស់ខ្ញុំទៅ​នោះ​ទេ​។ ចរិត​ធម្មជាតិរបស់មនុស្សគ្រប់រូបគឺ «មិនព្រមលះ​បង់​ផល​ប្រយោជន៌​ដរាបណាទាញបានប្រយោជន៌ពីការលះបង់របស់ខ្លួនវិញ» ដូច្នេះ បើ​គេជាបុថុជ្ជនធម្មតា​គេនឹងមិន​ព្រមលះបង់​របស់សំពណ្វ សូម្បីតិចតួចបំផុត​អោយអ្នកឡើយ បើ​សិន​ជា​គេ​មើល​មិន​ឃើញ​​ផល​ពីវាមកវិញ​នោះ​។
ផ្ទុយពីនេះវិញ មនុស្សដែលមានគំនិតឈ្លានពាន​គេ ក៏ជា​ប្រភេទបុគ្គល​ដែល​ស្រលាញ់​ផល​ប្រយោជន៌​ខ្លាំងណាស់ដែរ ហើយ​ការស្រលាញ់ផល​ប្រយោជន៌​គឺជា​មូល​ហេតុ​នៃ​ការ​មិនសុខចិត្ត​។ បើ​គេ​រំពឹង​ថា របស់នោះគឺ​ជា​របស់​ខ្លួន ប៉ុន្តែ​វា​បែ​ជា​ធ្លាក់​ទៅ​ក្នុងដៃ​របស់​អ្នកផ្សេង នោះ​គេ​នឹង​ធ្វើ​គ្រប់វិធី​ដើម្បី​ដណ្តើម​វា​មកវិញ ដើម្បី​បំពេញ​ចិត្ត​របស់គេ​។ ចុះ​អ្នក​ដែល​ត្រូវ​គេដណ្តើម​​ បើ​គិត​តា​ម​លក្ខណៈ​សត្យានុម័ត្យ​ តើ​គេ​យល់​ព្រម​ទេ? គ្មាន​មធ្យោបាយ​អ្វី​ក្រៅតែ​ពី​ម្ខាង​ៗ​ព្រម​លះបង់​នោះ​ទេ ប៉ុន្តែ​តើ​​ផល​ប្រយោជន៌​អ្វី​ទើប​អាច​អោយ​កេ​ព្រម​លះបង់?

នៅ​ក្នុង​ក្រុម​ហ៊ុន​មួយ​ ហេតុ​ផល​នៃ​បុគ្គលិក​មួយ​ចំនួន​មិន​គោរព​វិន័យ មិនគោរព​បទបញ្ជារ​ផ្ទៃ​ក្នុង​ គឺ​ព្រោះ​តែ​ភាពធូររលុង រឺ​​បទបញ្ញត្តិ​ និង​វិន័យ​ទាំង​នោះ​មិនធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ប្រយោ​ជន៌​គេ។ មនុស្ស​ភាគ​ច្រើន ច្បាប់​ដែល​មិនធ្វើ​អោយ​ខ្លួន​ឯង​ខាត​បង់ គឺ​ជា​របស់​គ្មាន​ប្រយោជន៌​ ព្រោះ​គេ​មិន​បាន​ផ្តល់តំលៃសាកល​ចំពោះ​ការ​អនុវត្តន៌​ច្បាប់​នោះ​ទេ​ ហេតុ​នេះ​ ទើប​ទោស​បញ្ញត្តិ​នៃ​ច្បាប់​ជា​ច្រើន​បាន​កៀប​​ក​គេ ធ្វើ​អោយ​គេ​បាត់បង់​ប្រយោជន៌ បង្ខំគេ​អោយ​អនុវត្តន៌​ ទើប​គេ​ព្រម​អនុវត្តន៌តាម​។ តើ​នេះ​ជា​កំហុស​របស់ច្បាប់​មែន​ទេ?

ប៉ុន្តែ​ផ្ទុយ​មក​វិញ មនុស្ស​មួយ​ចំនួន​គ្មាន​ឆន្ទះ​ក្នុងការ​កសាង​ខ្លួន​អោយ​ក្លាយ​ជា​មនុស្ស​ល្អ​ទេ ព្រោះ​គេ​តែង​ស្វែងរក​ប្រយោជន៌​ក្នុង​ច្បាប់ និង​បទបញ្ជារ​នោះ ដរាប​ណា​គេរក​វា​មិនឃើញ គេនឹង​មិនសុខ​ចិត្ត​ ប៉ុន្តែ​បើ​សិន​ជា​រឹត​បន្តឹង​គេនឹងរើបំរាស់​ ក្រោមហេតុ​ផល​នៃ​ការ​មិន​សុខចិត្ត​ដូច​គ្នា​ដែរ​។ ដូច្នេះការ​ផ្តល់​ផល​ប្រយោជន៌​ដូចខ្ញុំ​បានរៀបរាប់​ខាង​លើ គឺ​ធ្វើ​អោយ​បុគ្គល​មាន​ភាព​ស្មើ​គ្នា​ក្នុងការទទួល​យក​ភាគ​លាភពីសង្គម​ដែលគេរស់​នៅ​។

សរុប​មក​ ហេតុផល​​ដែល​មនុស្ស​មានរឿង​មិន​សុខ​ចិត្ត​​ព្រោះ​..៖

  • ខាត​បង់ផល​ប្រយោជន៌​
  • មិនទទួល​យក​ផល​ប្រយោជន៌
  • មានចិត្ត​មានៈ
  • មានចិត្ត​លោភលន់​
  • កំពុងវង្វេង​ក្នុងលាភ​យស
  • ការជិះ​ជាន់​
  • បាត់​បង់ជំនឿ​ចិត្ត​

ការ​ស្រោចស្រង់​… មាន​មធ្យោ​បាយ​ជាច្រើន​ក្នុងការ​ស្រោច​ស្រង់​ការ​បាត់បង់​ស្មារតី និង​មិន​មុខ​សុខចិត្ត​ ប៉ុន្តែ​វា​ស្រ័យ​លើ​ស្ថានភាព​ និង​បរិយាកាស​ការងារ​។ មនុស្ស​​មាន​គំនិត​មហិច្ឆិតា​​ខុសៗ​គ្នា ដូច្នេះ​ទោះ​ជា​ការ​បែងចែក​ភាគ​លាភ ការ​មិន​បង្ខំ​ ការបង្កើត​ជំនឿ​ចិត្ត​ជា​ដើម​ នៅ​តែ​មិន​អាច​ធ្វើ​អោយ​មនុស្ស​ស្ងប់​ចិត្ត​។ «ស្ងប់​ចិត្ត» គឺ​ជា​ពាក្យ​ផ្ទយ​ពី​ពាក្យ «មិនសុខ​ចិត្ត​» ចឹង​តើ​ធ្វើម៉េច​ទើប​មនុស្ស​ស្ងប់ចិត្ត? គឺ​មាន​តែការលួងលោម។

ចូរចងចាំថា ការ​លួងលោម​មនុស្ស​ដោយ​ការ​ផ្តល់​ផល​ប្រយោជន៌ខាងក្រៅ ដូចជា​ការអោយលាភយស បុណ្យសក្តិ ទ្រព្យសម្បត្តិ គឺ​ជា​រឿង​គ្រាន់តែ​អាច​លួង​បានមួយរយៈពេល​តែប៉ុណ្ណោះ។ សូម​ធ្វើការ​លួង​ចិត្ត​របស់គេ​ចេញ​ពី​ខាង​ក្នុង​មកវិញ​ គឺ​ធ្វើ​អោយ​មនុស្ស​ទាំងអស់​ ស្ងប់ចិត្ត ចេញ​ពីបេះដូង​។ តើ​ត្រូវ​ធ្វើដូចម្តេចខ្លះ?

ប្រភព៖ neavea

  • មូល​ហេតុ​អ្វី​បាន​ជា​អ្នក​ «មិនសុខចិត្ត​»?已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/01  Category:ចំនេះដឹង
Tags: