សាប៊ូ​លាងមុខ PH ខ្សោយ​ គឺល្អ​ចំពោះ​ស្បែក​មុខ​

អ្នក​បានដឹងហើយថា ការសម្អាត​មុខ​ដែល​ប្រសើរ​បំផុត គឺ​ការ​លាងមុខ​ដោយ​ប្រើ​ទឹកស្អាត ប៉ុន្តែ​ដោយសារ​តែ​អ្នកប្រើប្រាស់​គ្រឿងសម្អាង​ច្រើន រួម មាន​ក្រែមការពារ​កម្តៅថ្ងៃ ម្សៅ​ទ្រនាប់ ម្សៅ​ហុយ​ជាដើម បាន​ធ្វើឲ្យ​លម្អងធូលី តោង​ជាប់​លើ​ផ្ទៃមុខ​ជាច្រើន​។ ហេតុនេះហើយ ការលាង​មុខ​ដោយ ទឹកស្អាត​តែ​ម្យ៉ាង មិនទាន់​គ្រប់គ្រាន់​នោះឡើយ​។ បន្ថែម​ពីលើ​នេះ អ្នក​គួរប្រើ​ផលិតផល​មួយចំនួន ដើម្បី​សម្អាត​ផ្ទៃមុខ ដូចជា ហ្វូម​ចេល ជាដើម​។​​ដើម្បី​ជ្រើសរើស​ផលិតផល​ទាំងនោះ ប្រើប្រាស់​លើ​ស្បែក​មុខ អ្នក​គួរ​ពិចារណា​ឲ្យបាន​ល្អិតល្អន់​បំផុត ព្រោះ​វា​ជា​ស្បែក​ដែល​មាន​សភាព​ស្តើង ជាង​ស្បែក​ដទៃទៀត​ក្នុង​រាងកាយ​។

អ្នកខ្លះ​បាន​យកសារ​ប៊ូ​ដុំ​ដុស​ខ្លួន​មក​លាងមុខ តែ​នេះ​ជា​ទង្វើ​បំផ្លាញ​ស្បែក​មុខ​បំផុត ព្រោះ​សភាព​ស្បែក​ធម្មតា មាន ជាតិ​បាស​ច្រើន​ក្នុង​កម្រិត PH ៤,៥-៦,៥ ឬ​មាន​សភាព​អាស៊ីដ​ខ្សោយៗ ដើម្បី​ការពារ​ផ្ទៃមុខ​មិន​ឲ្យ​ឆ្លង​វីរុស​ផ្សេងៗ​។​​ភាគច្រើន​នៃ​សាប៊ូ​នាពេល​បច្ចុប្បន្ន ផលិត​ឡើង​ពី​ប្រេង​រុក្ខជាតិ ឬ​ខ្លាញ់​សត្វ និង​មាន​ប្រតិកម្ម​ជាមួយ​អាស៊ីដ (​សូ​ដ្យូ​ម​:​ប៉ូ​តា​ស្យូម​) មានតម្លៃ PH ៩,៥- ១០,៨ ក្នុង​លក្ខណៈ​ជា​បាស​។​ នៅពេល​ប្រើ​ផលិត ផល​សម្រាប់​សម្អាត​ស្បែក​មុខ មិន​ថា​ប្រភេទ​ណាក៏ដោយ​នោះ ស្បែក​នឹង​មាន​សភាព​ជា​បាស​មួយរយៈ​ខ្លី និង​ត្រឡប់​ជា​សភាព​ធម្មតា​វិញ ក្នុង​រយៈពេល​ប្រហែល ៣០​នាទី​។

ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្តើង ឬ​ងាយ​នឹង​ប្រតិកម្ម​រយៈពេល​នៃ ការ​ដែល​ស្បែក​ត្រឡប់​មក​សភាព​ដើម​វិញ មាន​រយៈពេល​យូរ ធ្វើឲ្យ​ស្បែក​ស្ងួត​ក្រៀមក្រោះ រមាស់​ក្រហាយ នឹង​អាច​បង្ក​ឲ្យ​រលាក​បាន​យ៉ាង​ងាយ​។​​ដូច្នេះហើយ ប្រការ​ល្អ​បំផុត​សម្រាប់​ការ​ជ្រើស​ទិញ​ផលិតផល​សម្រាប់​ថែទាំ​ផ្ទៃមុខ អ្នក​គួរប្រើ​ផលិតផល​ណា​ដែលមាន PH ស្រដៀង​នឹង​ស្បែក​ពី​ធម្មជាតិ​របស់​អ្នក ព្រោះ​វា​មិនសូវ​មាន​ជាតិ​សាប៊ូ អាច​ជួយ​សម្អាត និង​រក្សា​សភាព​ស្បែក​របស់​ស្បែក​មុខ​បាន​ដូចដើម ហើយ​ថែមទាំង​ធ្វើឲ្យ​ស្បែក​មុខ​មាន​​​សុខ​ភាព​ល្អ​ទៀតផង​៕​

ប្រភព៖ iknow

  • សាប៊ូ​លាងមុខ PH ខ្សោយ​ គឺល្អ​ចំពោះ​ស្បែក​មុខ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/01  Category:សុខភាព
Tags: