យប់មិញ​ប្លន់​នៅ​ព្រែក​ទាល់​ទៀត​ហើយ

យប់មិញ​ប្លន់​នៅ​ព្រែក​ទាល់​ទៀត​ហើយ



រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាម​សម្ដី​របស់​ជន​រង​គ្រោះ​ឈ្មោះ ឌី ពិសី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន មាន​ទីលំនៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ បាន​ឲ្យ​ដឹង​ថា រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ឡើង​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ កំពង់ចាម 1I-7624 ចេញពី​ផឹកស៊ី​នៅ​ហាង ហេង​ហេង​២ តាម​ផ្លូវ​ព្រះ​មុនី​រ៉េ​ត គោលបំណង​ទៅ​ដេក​នៅផ្ទះ​មិត្ត​ភ​ក្កិ​នៅ​ភូមិ​កើតហេតុ​ខាងលើ ស្រាប់តែ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ​ក៏​ជួបនឹង​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤-៥​នាក់​ឈរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​កាន់​ដាវ​សាំ​មូ​រ៉ៃ​គ្រប់​ដៃ បាន​ស្រែ​កថា បើ​ជិះ​ម៉ូតូ​ទៅ​ទៀត​ពួក​គេ​នឹង​កាប់ ពេល​នោះ​រូបគេ​ភ័យ​ខ្លាំង​ណាស់​បាន​ដក​សោ​ម៉ូតូ​រត់គេច​ខ្លួន ហើយ​ក្រឡេក​ទៅ​មើល​ម៉ូតូ​ឃើញ​ជនសង្ស័យ​ម្នាក់​ពាក់អាវ​ខៀវ​លើក​ម៉ូតូ​ជិះ​ទៅ​បាត់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ឲ្យ​ជួយ​អន្តរាគមន៍ ៕