បុរសម្នាក់ នាំសង្សារទៅអង្គុយ សាសងនៅកន្លែងស្ងាត់ ស្រាប់តែក្រុមចោរ មកភ្ជង់យកម៉ូតូទៅបាត់

(ភ្នំពេញ)៖ បុរសម្នាក់ និងសង្សារបស់ខ្លួន ត្រូវបានក្រុមចោរ២នាក់ មកភ្ជង់នឹងកាំភ្លើងខ្លី ប្លន់យកម៉ូតូម៉ាក FTR ទៅបាត់ ខណ:ដែលពួកគេកំពុងអង្គុយសាកសងគ្នា យ៉ាងផ្អែមល្ហែមកណ្តាលវាលទីងងឹត ជិតបុរីអង្គរ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅវេលាម៉ោងជាង៧យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ម៉ូតូដែលក្រុមចោរប្លន់យក ទៅនោះមានម៉ាក FTR ពាក់ស្លាកលេខភ្នំពេញ1FC-7755។ ដោយក្រុមចោរមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក MSX មិនចាំស្លាកលេខ ប្រើកាំភ្លើងខ្លីមួយដើម។

សេចក្តីរាយការណ៍បានបន្តទៀតថា ក្រោយមានករណីនេះ កើតឡើងកម្លាំងនគរបាលមូលដ្ឋាន ក្រោមបញ្ជាពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានចុះទៅសួរនាំភ្លាមៗ ហើយនាំយកទៅសាកសួរ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕

ផ្តល់សិទ្ធិដោយ៖ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកឡើងវិញដែរថា កាលពីមុន  ទៅអង្គុយសាសងគ្នា នៅកន្លែងស្ងាត់ ត្រូវជនសង្ស័យ វាយមួយស្វាយកាំភ្លើង ប្លន់យកម៉ូតូ ទៅបាត់ដោយ សុវត្ថិភាព បង្កឲ្យមាន ការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង២រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នៅតាមផ្លូវបុរីអង្គរ ក្នុងបរិវេណកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

បុរសដែលត្រូវ ចោរប្លន់នេះ ឈ្មោះ ផាន់ណា អាយុ២២ឆ្នាំ ជាចុងភៅតាមហាង ស្នាក់នៅសង្កាត់ ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានស្រុកកំណើត នៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ចំណែកមិត្តស្រី ឈ្មោះ ដា អាយុ២០ឆ្នាំ ធ្វើការជាមួយគ្នា ស្នាក់នៅ ផ្ទះជួល នៅក្បែរកន្លែង កើតហេតុ ។

ប្រភពព័ត៌មាន ពីជនរងគ្រោះ និយាយថា មុនពេលកើតហេតុ រូបគេ ពេលចេញពីធ្វើការ ដឹកមិត្តស្រី ដែលធ្វើការ ជាមួយគ្នា ទើបនឹង ផ្តើមស្នេហ៍ដំបូង ត្រឡប់ទៅផ្ទះជួល ដោយបានឌុបគ្នា បង្ហួសទៅអង្គុយ សាសងគ្នា នៅលើសួនច្បារ តាមផ្លូវ បុរីអង្គរ ក្នុងទីធ្លាកាំកូស៊ីធី ដែលជាកន្លែងស្ងាត់ ហួសប៉ុស្តិ៍យាម ក្នុងបុរីជាង៥០០ម៉ែត្រ ខណៈពេលកំពុង អង្គុយសាសង គ្នានោះ ស្រាប់តែមាន ជនម្នាក់ប្រដាប់ដោយ កាំភ្លើងខ្លី ដើរចូលមក រួចដកយក កាំភ្លើងខ្លី វាយក្បាលជនរងគ្រោះ មួយស្វាយកាំភ្លើង គំរាមប្លន់យកម៉ូតូ ជិះចេញទៅបាត់ ដោយសុវត្ថិភាព តែជនរងគ្រោះ រងរបួសស្រាល ។

ក្រោយពេលកើតហេតុ គូសង្សារមួយគូនេះ បានដើរចេញ ទៅប្រាប់សន្តិសុខ យាមនៅក្នុងកាំកូ ស៊ីធីថា មានចោរប្លន់ យកម៉ូតូម៉ាក FZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-7874 យកទៅបាត់ហើយ រួចជនរងគ្រោះ បានប្រាប់ឲ្យសង្សារ ទៅផ្ទះនៅក្បែរកន្លែង កើតហេតុមុន ។ ចំណែកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាល ទួលសង្កែ ដើម្បីជួយអន្តរាគមន៍ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត