អ្នកនេសាទម្នាក់​ ត្រូវរន្ទះបាញ់ស្លាប់​ ខណៈកំពុងជិះទូករកត្រីនៅដៃព្រែក

កោះកុង៖ ភ្លៀង១មេធំ លាយឡំនិងផ្គររន្ទះ នៅល្ងាចថ្ងៃទី៣០ ខែមេសា នេះ បានបណ្តាលឲ្យអ្នកនេសាទម្នាក់ស្លាប់ដោយសារ រន្ទះបាញ់ខណៈកំពង់រកត្រី នៅដៃព្រែក ជាមួយកូនទូកតូចមួយ នៅម៉ោងប្រមាណ៤៖៣០នាទី ស្ថិតនៅភូមិពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ 

បើតាមមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នេត ភឿន អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ២ ឃំុពាមក្រសោប ស្រុកមណ្ឌលសីមា មានមុខរបរធ្វើនេសាទ ហើយក្នុងបន្ទុកគ្រួសារមានកូនស្រី២នាក់។ អ្នកភូមិពាមក្រសោប បាននិយាយថា លោក នឹត ភឿន បានឃើញមេឃរកភ្លៀង ក៏បានធ្វើដំណើរមកផ្ទះវិញ ប៉ុន្តែស្រាប់តែ មកតាមផ្លូវ ក៏ត្រូវរន្ទះបាញ់ស្លាប់ខណៈមេឃកំពុងភ្លៀង ហើយក៏ព្រោះមានភ្លៀងខ្យលរន្ទះមកជាមួយគ្នា ហើយការធ្វើដំណើរតាមផ្លូវទឹកមិនដូចផ្លូវគោកទេ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែ មីនាឆ្នាំ២០១៦ ធ្វើឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្នងចំការដំឡូងមី មួយកន្លែង នាភូមិអូរទឹកភ្លាវ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណៈពេល បុរសរងគ្រោះទាំងពីរនាក់ ទៅជ្រកក្រោម ដើមអំពឹលមួយដើម ព្រោះតែភ្លៀងមួយមេធំ ។

ជនរងគ្រោះទាំងពីរមានឈ្មោះទី១ ឈ្មោះ យ៉ាត ភេទប្រុស អាយុ៣៦ឆ្នាំ (ស្លាប់និងកន្លែង ) ទី២ឈ្មោះ រឿន ណារិទ្ទ ភេទប្រុស អាយុ២៨ឆ្នាំ (របួសស្រាល) អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្ន ភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាកម្មករស៊ីឈ្នួលដកដំឡូងមី នៅចំណុចកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្សមួយក្រុម ដែលជាកម្មករស៊ីឈ្នូលដកដំឡូងមីឲ្យគេ បានទៅដកដំឡូងមី នៅកន្លែងកើតហេតុខាងលើ មួយសន្ទុះក្រោយមក ស្រាប់តែផ្ទៃមេឃអួរអាប់បង្កជាដុំពពកខ្មៅ លាយលំនិង ភ្លៀងរលឹមស្រិចៗ ។ ប្រភពព័ត៌មានបន្តទៀតថា នៅពេលភ្លៀងចាប់ផ្តើមធ្លាក់ ក្រុមកម្មករទាំងនោះ ក៏បានរត់ទៅជ្រកក្រោម ដើមអំពឹលមួយដើម ពេលនោះស្រាប់តែស្នូររន្ទះ បានបាញ់ចេញពីក្រោមដើមអំពិល បណ្តាលឲ្យចំដើមទ្រូងបុរសម្នាក់ ស្លាប់ភ្លាមមួយរំពេច និងម្នាក់ទៀតរងរបួសស្រាល ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រួវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកបញ្ជូនយកទៅលំនៅដ្ឋានជនរងគ្រោះ ភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកនេសាទម្នាក់​ ត្រូវរន្ទះបាញ់ស្លាប់​ ខណៈកំពុងជិះទូករកត្រីនៅដៃព្រែក

អ្នកនេសាទម្នាក់​ ត្រូវរន្ទះបាញ់ស្លាប់​ ខណៈកំពុងជិះទូករកត្រីនៅដៃព្រែក

អ្នកនេសាទម្នាក់​ ត្រូវរន្ទះបាញ់ស្លាប់​ ខណៈកំពុងជិះទូករកត្រីនៅដៃព្រែក
អ្នកនេសាទម្នាក់​ ត្រូវរន្ទះបាញ់ស្លាប់​ ខណៈកំពុងជិះទូករកត្រីនៅដៃព្រែក

អ្នកនេសាទម្នាក់​ ត្រូវរន្ទះបាញ់ស្លាប់​ ខណៈកំពុងជិះទូករកត្រីនៅដៃព្រែក
អភូត្តហេតុ រន្ទះបាញ់ ​ធ្វើឲ្យ​បុរសម្នាក់​ស្លាប់​ និង​ម្នាក់ទៀត ​រងរបួស​ស្រាល​