ហេតុអ្វី បានជា​ភាគច្រើន​នៃ​គ្រឹះស្ថានសិក្សា​ឯកជនមាន​គុណភាព​បង្រៀន​សិស្ស ល្អ​ជាង​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ?

ហេតុអ្វី បានជា​ភាគច្រើន​នៃ​គ្រឹះស្ថានសិក្សា​ឯកជនមាន​គុណភាព​បង្រៀន​សិស្ស ល្អ​ជាង​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ?

សៀមរាប ​​៖ វា​គឺជា ការបង្ហាញ​នូវ​ចំណាប់អារម្មណ៍​មួយ របស់​មន្ត្រី​ដឹកនាំ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប ដោយ​សង្កេតឃើញថា នៅ​សាលាបង្រៀន​ឯកជន គឺ​ភាគច្រើន​ប្រកបដោយ​គុណភាព​ក្នុង​ការផ្ទេរ​ចំណេះដឹង​ឲ្យ​ទៅ​សិស្សានុសិស្ស បើ​ប្រៀបធៀប​ទៅនឹង​សាលាបង្រៀន​របស់​រដ្ឋ។

វា​គ្រាន់តែ​ជា​ជ្រុង​មួយ​តែប៉ុណ្ណោះ ដែល​លោក សុខ ដា​នី អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា បានលើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​បើក​ដំណើរការ ពិព័រណ៍​អប់រំ ឆ្នាំ​២០១៦ នា​ព្រឹក​ថ្ងៃទី​៣០​ ខែមេសា​នេះ នៅ​សាលា​វេ​ស្ទើ​ន​អន្តរជាតិ (​សាខា​ខេត្តសៀមរាប​) ដែលជា​មួយ​ឱកាស​នោះ ក៏មាន​វត្តមាន​លោក អ៊ុង សិរី​ឌី ទីប្រឹក្សា​ក្រសួង​អប់រំ ប្រចាំ​នៅ​ខេត្តសៀមរាប បាន​ចូលរួម​ផងដែរ។

ជាមួយនឹង​ការលើកឡើង​យ៉ាង​ដូច្នេះ លោក សុខ ដា​នី ក៏បាន​ផ្ញើ​សារ​ណែនាំ សូម​ឲ្យ​លោកគ្រូ អ្នកគ្រូ ដែល​បាន​ប្រើប្រាស់​ពេលវេលា​ក្រៅ​ម៉ោង​ធ្វើការ​របស់ខ្លួន បង្រៀន​សិស្ស​នៅតាម​សាលា​ឯកជន​យ៉ាងណា – នៅ​ក្នុ​ង​សាលា​រដ្ឋ ក៏ត្រូវ​ប្រើប្រាស់​ទេពកោសល្យ ចំណេះដឹង និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ធ្វើ​ឲ្យ​បាន​យ៉ាង​ដូច្នោះ​ដែរ ! សូម​កុំ​លម្អៀង។

លោក រ័ត្ន រស្មី នាយក​សាលា​វេ​ស្ទើ​ន​អន្តរជាតិ​(​សាខា​ខេត្តសៀមរាប​) បាន​ឲ្យ​ដឹងថា ​៖​ នេះ​គឺជា​ឆ្នាំ​ទី​៥​ហើយ ដែល​សាលា​វេ​ស្ទើ​ន​អន្តរជាតិ​(​សាខា​ខេត្តសៀមរាប​) បានរៀបចំ​ឡើង​នូវ​កម្មវិធី​តាំង​ពិព័រណ៍​អប់រំ​បែបនេះ ក្រោម​ការផ្តួចផ្តើម​ឡើង​ដោយ​លោកគ្រូ អ្នកគ្រូ ដោយ​ស្ថិតក្នុង​គោលបំណង​ផ្តល់ឱកាស​ឲ្យ​សិស្សានុសិស្ស បាន​នាំយក​ចំណេះដឹង​តាមរយៈ​នៃ​ការរៀនសូត្រ​របស់ខ្លួន​លើ​មេរៀន​ទ្រឹស្តី ទៅជា​ការអនុវត្ត​ជាក់ស្តែង ហើយក៏​ជា​ការវាស់ស្ទង់​ចំណេះដឹង​របស់​សិស្ស ផងដែរ។

លោក អ៊ុង សិរី​ឌី​ទីប្រឹក្សា​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​វាយតម្លៃថា ការរៀបចំ​ពិព័រណ៍​អប់រំ​នេះ​ វា​គឺជា​បទពិសោធន៍​ដ៏​ល្អ ជាមួយនឹង​ការ​ផ្តល់ឱកាស​ឲ្យ​ក្មួយៗ​សិស្សានុសិស្ស បានបង្ហាញ​សមត្ថភាព​របស់ខ្លួន។ លោក​បន្ត​ថា​ ៖​ការ​នាំយក​ចំណេះ​ចេះ​ចាំ ទៅ​កប់​ទុក​ក្នុង​ខួរក្បាល វា​មិនអាច​ក្លាយទៅជា​គុណប្រយោជន៍​សម្រាប់​ជីវិត​នោះឡើយ។ បើទោះជា​យ៉ាងណា លោក​បាន​សង្កត់ធ្ងន់ថា ៖ ថ្វីត្បិតតែ​ការតាំង​ពិព័រណ៍​នេះ វា​មាន​សារសំខាន់ ក៏ប៉ុន្តែ​វា​មិនមែនជា​លទ្ធផល​ចុងក្រោយ​នោះទេ ការអប់រំ បណ្តុះបណ្តាល​ធនធានមនុស្ស គឺ​ត្រូវតែ​គោរព​ស្តង់ដារ​របស់​វា ស្តង់ដារ​របស់​សាលា ​ស្តង់ដារ​ជាតិ – តំបន់ និង​ស្តង់ដារ​ជា​សាកល ព្រោះថា ស្ថិតក្នុង​សម័យកាល​នៃ​សាកលភាវូបនីយកម្ម អនាគត​របស់​ក្មួយៗ គឺ​ស្ថិតនៅ​លើផ្លូវ​នៃ​ការប្រកួតប្រជែង​ទីផ្សារ​នៃ​ទីផ្សារការងារ៕