ភ្លៀង​មួយ​មេ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ផ្ទះ​​​៥​ខ្នង​ដួល​រលំ​ និង​របួស​​​គោ​១​ក្បាល

ភ្លៀង​មួយ​មេ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ផ្ទះ​​​៥​ខ្នង​ដួល​រលំ​ និង​របួស​​​គោ​១​ក្បាល

ព្រៃវែង ​៖​ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​​៣០ ​ខែ​មេសា ​ឆ្នាំ​២០១៦​ មាន​ភ្លៀង​ធ្លាក់​លាយ​ជាមួយ​​ខ្យល់​កន្ត្រាក់​​បណ្ដាល​ឲ្យ​ដួល​រលំ​ផ្ទះ ​របស់​ប្រជាពលរដ្ឋ ដែល​ស្ថិត​ក្នុង​ឃុំ​ ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្ត​ព្រៃវែង ចំនួន​៥​ខ្នង។

ផ្ទះ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ដួល​រលំ​នោះ​មានៈ​ ១/ ឈ្មោះ វ៉េង អ៊​ន់ ភេទ ប្រុស អាយុ៥៣​ឆ្នាំ ស្ថិត​ក្នុងភូមិ ព្រៃទទឹង ឃុំ ទឹកថ្លា ផ្ទះ​ទំហំ 7,5m × 6,5m ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី(​រលំ​ជើង​សសរ)។ ២/ ឈ្មោះ ងឹ​ម ណាត ភេទ ប្រុស អាយុ៣១​ឆ្នាំ ស្ថិត​ក្នុង​ភូមិ ព្រៃទទឹង ឃុំ ទឹកថ្លា ផ្ទះ​ទំហំ 4m × 5m ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី​ ជញ្ជាំង​ស្លឹក (​ខូចខាត​)។ បញ្ជាក់ ​៖​ ក្នុង​ករណី​គ្រោះថ្នាក់​ខាង​លើ​នេះ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ប៉ុន្តែ​បណ្តាល​ឲ្យ​របួស​សត្វ​គោ ១​ក្បាល​)។ ៣/ ឈ្មោះ វ៉ា យាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្ថិត​ក្នុង​ភូមិ​ព្រៃទទឹង ឃុំ​ទឹកថ្លា ​ផ្ទះ​ទំហំ​4m × 5m ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ ជញ្ជាំង​ស្លឹក​(​ទ្រេត​តួ​ផ្ទះ)។ ៤/ ឈ្មោះ ថៃ រ៉ា​ត ភេទ ស្រី អាយុ​៤២​ឆ្នាំ ​ស្ថិត​ក្នុង​ភូមិ ព្រៃទទឹង ឃុំ​ទឹកថ្លា ផ្ទះ​ទំហំ​3m × 4m ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ​ជញ្ជាំង​ស្លឹក (​ខូចខាត​ទាំងស្រុង)។ ៥/ ឈ្មោះ យ៉ា​យ គា ភេទ ប្រុស​អាយុ៦១ឆ្នាំ ស្ថិត​ក្នុង​ភូមិ បូត​គង ឃុំ​ទឹកថ្លា ផ្ទះ​ទំហំ 4m × 5m ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ ជញ្ជាំង​ស្លឹក (​ខូចខាត​ទាំងស្រុង)។

លោក​ឧត្ដមសេនីយ៍​ ស្រេង ជា ស្នងការ​នគរបាល​ខេត្ត ព្រៃវែង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​​​ថា ​បន្ទាប់ពី​លោក​បាន​ទទួល​ដំណឹង​ថា​ មាន​ករណី​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ដួល​ផ្ទះ​ប្រជាពលរដ្ឋ​ លោក​បាន​បញ្ជា​ឲ្យ​កងកម្លាំង​នៃ អធិការដ្ឋាន​នគរបាល​ ស្រុក​ស្វាយអន្ទរ ដែល​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក​វរសេនីយ៍ទោ អ៊ុង ផាន បាន​ចុះទៅ​អន្តរាគមន៍ និង​ជួយ​រៀបចំ​សម្ភារៈ​របស់​ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​​ ជាពិសេស​បាន​ជួយ​ថែរក្សា សន្តិសុខ​សុវត្ថិភាព​ជូន​ពួកគាត់​ផង​ដែរ។

លោកស្នងការ​បាន​បញ្ជាក់​ថា ក្នុង​ករណី​គ្រោះថ្នាក់​ខាង​លើ​នេះ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ប៉ុន្តែ​បណ្ដាល​ឲ្យ​របួស​សត្វ​គោ១​ក្បាល​តែប៉ុណ្ណោះ៕