ទីបំផុត លី មីន​ហូ ព្រម​បង្ហើប​រឿង​ទាក់ទង​នឹង​…

6 Videos


កំពូលតារាសម្តែងកូរ៉េលោក លី មីនហូ (Lee Min-ho) ទើបតែបានផ្តល់កិច្ចសម្ពាសជាមួយនឹងអ្នកសារព័ត៌មានចិនកាលពីថ្ងៃសុក្រថ្មីៗនេះ ព្រមទាំងបង្ហើបរឿងដែលមិត្តអ្នកគាំទ្ររូបលោកតែងតែចង់ដឹង។

ទីបំផុត លី មីន​ហូ ព្រម​បង្ហើប​រឿង​ទាក់ទង​នឹង​…

លោក លី មីនហូ បានរំឭកនូវព័ត៌មានដែលក្មេងស្រីជនជាតិចិនបានសម្តែងនូវក្តីស្រឡាញ់ភក្តីភាពចំពោះរូបលោក ដោយធ្វើការកោរសក់ដ៏ស្រស់ស្អាតរបស់នាងអស់ពីក្បាល ព្រមទាំងបញ្ជាក់ថា ទោះជាលោក លី មីនហូ ត្រូវទៅហ្វឹកហាត់ទាហាន នាងនៅតែគាំទ្រ និង រង់ចាំរូបលោកវិលត្រឡប់មកពិភពសិល្បៈវិញ។

ទីបំផុត លី មីន​ហូ ព្រម​បង្ហើប​រឿង​ទាក់ទង​នឹង​…

ទោះជាអ្នកគ្រប់គ្រងរូបលោកបានព្យាយាមធ្វើការហាម មិនឱ្យលើកឡើងនូវប្រធានបទទាក់ទងនឹងបញ្ជីរាយឈ្មោះដែលត្រូវទៅហ្វឹកហាត់ តែរូបលោកបានជំនះ និង និយាយបើកចំហថា លោកមានការរំភើបចិត្តយ៉ាងខ្លាំងចំពោះទង្វើគាំទ្ររបស់ក្មេងស្រីជនជាតិចិនម្នាក់នោះ តែរូបលោកប្រហែលជាធ្វើឱ្យអ្នកខកបំណងហើយ ព្រោះមកទល់ពេលនេះ ការបញ្ចេញឈ្មោះដែលត្រូវចូលទៅហ្វឹកហាត់ គឺនៅតែមិនទាន់ប្រាកដ ហើយទម្រាំតែដល់ពេលចេញឈ្មោះមកពិតប្រាកដមែន សក់របស់នាងប្រាកដជាដុះស្អាតវិញហើយ។

ទីបំផុត លី មីន​ហូ ព្រម​បង្ហើប​រឿង​ទាក់ទង​នឹង​…

គួរបញ្ជាក់ផងដែរថា លោក លី មីហូ នឹងវិលត្រឡប់មកប្រទេសចិនម្តងទៀតនៅថ្ងៃទី ៩ ខែមិថុនា ដើម្បីសម្ពោធខ្សែភាពយន្តខ្នាតធំ « Bounty Hunters » ៕ ខេរី
(ប្រភព៖ អាស៊ីវ័ន)

ទីបំផុត លី មីន​ហូ ព្រម​បង្ហើប​រឿង​ទាក់ទង​នឹង​…