ធ្លាយ​ព័ត៌មានគូស្នេហ៍របស់​ លី ឡា​វីន ​ផ្តល់ទុន​ធ្វើ​ជំនួញ

6 Videos


មួយរយៈកន្លងមកនេះ តារាសម្តែងកញ្ញា លី ឡាវីន មិនសូវបង្ហាញវត្តមានក្នុងកម្មវិធីសិល្បៈនោះទេ មួលហេតុនៃរឿងរ៉ាវខាងលើនេះកញ្ញា ក៏មិនបានចេញមកបញ្ជាក់ប្រាប់ពីមួលហេតុដែរ ទើបតែនៅពេលនេះ កញ្ញាបានប្រាប់ថា មួលហេតុដែលនាងមិនសូវបានបង្ហាញមុខមួយរយៈមកនេ គឺដោយសារនាងជាប់រវល់ធ្វើជំនួញរកស៊ីមួយ ប៉ុន្តែនាងសុំមិនទាន់ប្រាប់ពីជំនួញនេះទេ ព្រោះមិនទាន់ដល់ពេល។

ធ្លាយ​ព័ត៌មានគូស្នេហ៍របស់​ លី ឡា​វីន ​ផ្តល់ទុន​ធ្វើ​ជំនួញ

ស្របពេលដែល លី ឡាវីន ដកខ្លួនទៅធ្វើជំនួញនេះ ក៏មានព័ត៌មានថា ថ្មីៗនេះកញ្ញា មានទំនាក់ទំនងស្នេហ៍ថ្មីមួយទៀត ជាមួយបុរសវ័យកណ្តាលម្នាក់ ជាអ្នកផ្តល់ទុនឱ្យនាង ប៉ុន្តែព័ត៌មាននេះ លី ឡាវីន បានច្រានចោលថា ការដែលនាងធ្វើជំនួញនេះមិនពាក់ព័ន្ធនឹងការផ្តល់ទុនពីអ្នកណាឡើយ គឺលុយរបស់នាង និងឪពុកម្តាយនាងជួយបន្ថែម ដូច្នេះហើយ នាងសុំច្រានចោលព័ត៌មានគូស្នេហ៍ថ្មីជួយជ្រោមជ្រែង ដែលគេនិយាយនេះ ដាច់ខាត។

ធ្លាយ​ព័ត៌មានគូស្នេហ៍របស់​ លី ឡា​វីន ​ផ្តល់ទុន​ធ្វើ​ជំនួញ

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ តារាសម្តែងកញ្ញា លី ឡាវីន ធ្លាប់ជួបស្នេហ៍ជាមួយបុរសអ្នកជំនួញវ័យក្មេង និងជាកូនមន្ត្រីរាជការម្តងរួចមកហើយ រហូតគូស្នេហ៍រូបនេះបានជួនកាដួរថយន្តកាមរីស៊េរីឆ្នាំ២០០៧មួយគ្រឿង និងផ្ទះវីឡាកូនកាត់នៅក្នុងបុរីប៉េងហួតបឹងស្នោអោយនាងថែមទៀតផង។ ប៉ុន្តែស្នេហាមួយនេះ មានឧបសគ្គពីឪពុកម្តាយខាងប្រុសរាំងស្កាត់ធ្វើឱ្យនាងបែកគ្នានៅដើមឆ្នាំ២០១៦ តែពេលនេះ ក៏មានព័ត៌មានបុរសវ័យកណ្តាលម្នាក់ចូលខ្លួនមកធ្វើជាម្ចាស់ស្ពនស័រឱ្យតារាស្រីរូបនេះបន្តទៀតដែរ៕តាន់ ចន្ថា

ធ្លាយ​ព័ត៌មានគូស្នេហ៍របស់​ លី ឡា​វីន ​ផ្តល់ទុន​ធ្វើ​ជំនួញ
ធ្លាយ​ព័ត៌មានគូស្នេហ៍របស់​ លី ឡា​វីន ​ផ្តល់ទុន​ធ្វើ​ជំនួញ