មើលរូប​រាង​ អាច​ដឹង​ពី​អាការរោគ ​របស់អ្នកបាន

តាមការសិក្សាដោយក្រុមអ្នកស្រាវជ្រាវ របស់គ្រូពេទ្យប្រចាំសកលវិទ្យាល័យ សាំងគួនក្វាន ប្រទេសកូរ៉េខាងត្បូង បានរកឃើញថា រូបរាងពីធម្មជាតិរបស់មនុស្ស តែងកើតអាការរោគជាញឹកញាប់ ដែលយើងអាចធ្វើការស្វែងយល់ និង គប្បីប្រយ័ត្នប្រយែង។
មើលរូប​រាង​ អាច​ដឹង​ពី​អាការរោគ ​របស់អ្នកបាន

១). ក្រុមស្ត្រីមានរូបរាងខ្ពស់
– រោគប្រចាំខ្លួន ៖ តែកើតរោគមហារីកសុដន និង មហារីលំពែង។
– ប្រការគួរចងចាំ៖ ស្ត្រីដែលមានរូបរាងខ្ពស់ តែងមានជោគសំណាងខាងរូបសម្ផស្ស ព្រោះថានាងនៅពេលតុបតែងខ្លួន តែងមានភាពស្រស់ស្អាត ប៉ុន្តែយ៉ាងណា ភាពខ្ពស់នេះ អ្នកក៏មានគុណវិបត្តិចំពោះមុខដែរ គឺតាមធម្មជាតិលក្ខណៈរូបរាងតែងប្រឈមមុខខ្ពស់ជាមួយការកើតរោគមហារីកសុដន់ ដោយសារថា នៅពេលរូបរាងខ្ពស់ សុដន់ក៏តែងមានទំហំធំទៅតាមនោះដែរ និង បំពង់សរសៃទឹកដោះក៏ត្រូវវែង ងាយត្រូវកោសិកាអាក្រក់ វាយលុកច្រើនជាងស្ត្រី ដែលមានបំពង់សរសៃទឹកដោះខ្លី។ ក្រៅពីនេះស្ត្រីដែលមានកម្ពស់ចាប់ពី ១,៦៥ ម៉ែត្រឡើងទៅ ត្រូវបានគេរកឃើញថា មានការប្រឈមមុខខ្ពស់ជាមួយការកើតរោគមហារីកលំពែងទៀតផង។

២). ក្រុមបុរសមានរូបរាងខ្ពស់
– រោគប្រចាំខ្លួន ៖ មហារីកពងស្វាស ។
– ប្រការគួរចងចាំ៖ បុរសដែលមានកម្ពស់លូតលឿនតាំងតែពីវ័យនៅក្មេង ដូចជា លូតយ៉ាងឆាប់រហ័ស ចាប់ពីជាង ១០ សង់ទីម៉ត្រ ក្នុងមួយឆ្នាំនោះនៅពេលធំឡើង គេតែងប្រឈមជាមួយការកើតរោគមហារីកពងស្វាស កើនឡើងប្រមាណ ៦ ភាគរយ។ ការរកឃើញមូលហេតុនៃការកើតរោគនេះបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវប្រទេសកូរ៉េបានធ្វើការសិក្សាយ៉ាងហោចណាស់ ប្រើរយៈពេល ១២ ឆ្នាំ។
ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងពីមូលហេតុនេះថា ក្រុមបុរសមានរូបរាងខ្ជស់ ដែលប្រ ឈមជាមួយការកើតមហារីកពងស្វាសនេះ ដោយសារតែអ័រម៉ូន ដែលមានតួនាទីសម្រាប់ធ្វើការជួសជុលក្នុងរាងកាយមានចំនួន តិចជាងចំនួនបុរសរូបរាងទាប។ ព្រោះតែមូលហេតុនេះហើយទើបបុរស រូបរាងខ្ពស់ ងាយកើតមហារីកពងស្វាសខ្ពស់ ហើយបើកាលណារូបរាងកាន់តែខ្ពស់ ភាពប្រឈមជាមួយការកើតរោគ ក៏មានកាន់តែខ្ពស់ទៅតាមនោះដែរ។

៣). ក្រុមមនុស្សម្រាមដៃជើងវែង
– រោគប្រចាំខ្លួន ៖ មានបញ្ហាចិត្តមិនស្ងប់ កើតរោគផ្លូវចិត្ត រោគទុក្ខសោក។
– ប្រការគួរចងចាំ៖ កម្រិតអ័រម៉ូនភេទស្រី និង កម្រិតអ័រម៉ូនភេទប្រុស ជាអ្នកកំណត់ឲ្យ ម្រាមរបស់មនុស្ស ម្នាក់ៗវែង ឬ ខ្លីតាមនោះ។ ក្មេងប្រុសដែលមានម្រានដៃវែង តែងកើតរោគ អ័រធិស្ទីក និង មិនសូវចេះទប់អារម្មណ៍។ ចំណែកក្រុមស្ត្រីដែលមានម្រាមដៃជើងវែង តែងកើតអាការរោគមួហ្មង និង ឆាប់កើតបញ្ហាផ្លូវចិត្តខ្ពស់។

៤). មនុស្សរូបរាងទាប
– រោគប្រចាំខ្លួន ៖ រោគក្រពះ និង រលាកពោះវៀន។
– ប្រការគួរចងចាំ៖ ក្រុមមនុស្សដែលមានរូបរាងទាប តែងឆ្លងវីរុស ហេកសិខូប៊ែកថហ្វៃឡូរី បានយ៉ាងងាយ និង តែងតែឆ្លងរោគនេះតាំងតែពីក្មេងៗមកម្ល៉េះ ។ មេរោគប្រភេទនេះ តែងកើតអាការរលាកក្រពះខ្ពស់ជាងប្រក្រតី។ ការកើតមេរោគធ្វើឲ្យការស្រូបទាញសារជាតិអាហារមិនបានល្អ ដែលធ្វើឲ្យរូបរាងកាយមិនសូវលូតលាស់។

៥). ក្រុមមនុស្សមានរូបរាងទាបជើងខ្លី
– រោគប្រចាំខ្លួន ៖ រោគលើសឈាមទឹកនោមផ្អែម។
– ប្រការគួរចងចាំ៖ ក្រុមមនុស្សជើងវែងតែងទទួលអាហារគ្រប់គ្រាន់ ដែលធ្វើឲ្យរូបរាង និង សរសៃឈាម រឹងមាំជាងក្រុមមនុស្សដែលបានទទួលចំណីអាហារមិនគ្រប់គ្រាន់។ តាមការស្រាវជ្រាវរបស់ជនជាតិអង់គ្លេស ក៏បានឃើញដែរថា ក្រុមមនុស្សដែលមានជើងវែង តែងជួយកាត់បន្ថយអាការកើតទឹកនោមផ្អែមដល់ទៅ ១៩ ភាគរយ ពេលដែលក្រុមមនុស្សមានជើងខ្លីកើតអាការទឹកនោមផ្អែមទៅវិញ។

៦). ក្រុមមនុស្សមានក្បាលតូចជើងខ្លី
– រោគប្រចាំខ្លួន ៖ ខួរក្បាលខ្សោយ។
– ប្រការគួរចងចាំ៖ ក្រុមមនុស្សដែលមានក្បាលធំ (មានអង្កត់ផ្ចិតពី ៥៧-៥៨ សង់ទីម៉ែត្រ) នៅពេលឈានចូលវ័យចំណាស់ ខូរក្បាលតែងចុះខ្សោយប្រមាណ ៧០ ភាគរយ។ ទាំងនេះដោយសារក្រុមមនុស្ស ដែលមានក្បាលធំ តែងមានសរសៃប្រសាទច្រើនជាង ក្រុមមនុស្សដែល មានក្បាល តូច។
តាមធម្មតា ក្នុងពេលដែលខួរក្បាល ចាប់ផ្ដើមចុះខ្សោយ ចំនួនកោសិកាដែលត្រូវបាត់ បង់ទៅ ដែលធ្វើឲ្យក្រុមមនុស្សក្បាលធំ ក៏តែបាត់បង់កោសិកាតិចជាងក្រុមមនុស្ស ក្បាលតូចផងដែរ។

ដោយឡែក សម្រាប់ក្រុមមនុស្សដែល មានជើងខ្លីភាគច្រើន កើតឡើងដោយសារ ខ្វះចំណីអាហារ ដូចនេះក៏តែងជួបបញ្ហាខួរក្បាលនៅពេលឈានចូលវ័យចំណាស់៕

ប្រភព៖ baykdang

  • មើលរូប​រាង​ អាច​ដឹង​ពី​អាការរោគ ​របស់អ្នកបាន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/01  Category:សុខភាព
Tags: