ព្រឹក​នេះ ACU បញ្ជូន​មន្ត្រី​អា​ដ​ហុ​ក​និង​គ​.​ជ​.​ប ៥​រូប​មក​តុលាការ​ជា​ថ្មី

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា មន្ត្រី​អង្គការ​សិ​ទ្ឋិ​មនុស្ស​អា​ដ​ហុ​ក​៤​រូប​និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិ​ការ​​ជាតិ​តៀប​ចំការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​)​ម្នាក់ បាន​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បញ្ជូន​ជា​ថ្មី​ទៀត​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​០១ ឧសភា ២០១៦​។

កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ មេ​សា​ម្សិលមិញ ACU បាន​បញ្ជូន​មក​ម្តង​ហើយ ប៉ុន្តែ​មិនដឹង​មាន​មូលហេតុ​អ្វី​ដែរ ពេល​បង្ហាញមុខ​ចំពោះ​តំណាង​អយ្យការ​បាន​តែ​១៥​នាទី​ក៍​បញ្ជូន​ទៅ ACU វិញ ។

មន្ត្រី​ទាំង​៥​រូប​នោះ​រួម​មាន​៖ លោក នី ចរិយា អគ្គលេខាធិការ​រង គ​.​ជ​.​ប  ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក លោក នី សុខា​, លោក យី សុខសាន្ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក​, លោក ណៃ វ៉ង​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត សមាគម​អា​ដ​ហុ​ក និង​លោកស្រី លឹ​ម មុនី មន្ត្រី​អង្កេត​ជាន់ខ្ពស់​អា​ដ​ហុ​ក ។