ខ្ចី​ម៉ូតូ​មិត្តភក្តិ​មួយគ្រឿង និង​ចូល​លួច​ម៉ូតូ​គេ​មួយគ្រឿង​ទៀត រត់គេចខ្លួន​បាន​ជិត​មួយឆ្នាំ ចូលមក​ស្រុក​វិញ ត្រូវ​ម្ចាស់​ម៉ូតូ​ប្តឹង​កងរាជអាវុធហត្ថ​ក្រុង​បាវិត​ចាប់ខ្លួន​

ស្វាយរៀង:
កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធ​ហ​ត្ត​ក្រុង​បាវិត បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ក្រោយពី​ធ្វើ​សកម្មភាព​ឆបោក​ខ្ចី​ម៉ូតូ​បាន​មួយគ្រឿង និង​លួច​ម៉ូតូ​ទៀត រត់គេចខ្លួន​បាន​ជិត​មួយឆ្នាំ​។ បើតាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​ជនសង្ស័យ ដោយយោង​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ចំនួន ២ នាក់ ជា​ម្ចាស់​ម៉ូតូ នៅវេលា​ម៉ោង ២២ ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០១៦ នៅត្រង់ចំណុច​មុខ​កាស៊ីណូ​ថា​យ​ថិ​ន ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​ជនសង្ស័យ ទី​១/​មានឈ្មោះ ជាន គង់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​បុខ​របរ បុ​ក្គ​លិ​ក កាស៊ីណូ មាន​ទីលំនៅ​ភូមិ​ចន្ទ្រា  ឃុំ​ចន្ទ្រា  ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ដែលជា​ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ ម៉ាក សេ​១២៥ សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ជិះ ហើយ​យកទៅលក់​បាត់​កាលពី​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៥ និង​ទី​២/ មានឈ្មោះ សួន បូរី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានមុខ​បុ​ក្គ​លិ​ក កាស៊ីណូ មាន​ទីលំនៅ​ភូមិ​ស្វាយ​ធំ ឃុំ​ស្វាយ​រំពារ  ស្រុក​ស្វាយ​ទា ខេត្តស្វាយរៀង ដែលជា​ជនសង្ស័យ​បាន​លួច​ម៉ូតូ ម៉ាក ស៊ី​លួត កាលពី​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៥​។
​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ទទួលបាន​ការរាយការណ៍​របស់​ជនរងគ្រោះ​ឈ្មោះ សួន បូរី ដែលជា​ម្ចាស់​ម៉ូតូ ត្រូវ​សង្ស័យ​លួច​យកទៅលក់​ថា ៖ បានឃើញ​ជនសង្ស័យ​នៅ​ចំណុច​ខាងលើ សមត្ថកិច្ច​យើង​បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ ហើយ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ហួយ  សា​រិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រៃ​តា​ញ៉យ ឃុំ ខ្សែ​ត  ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​។
​ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន នាំមក​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បាវិត ដើម្បី​ធ្វើការ​សួរនាំ ហើយ​សជន​សង្ស័យ​បាន​ឆ្លើយ​សារភាព ដល់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូចដែល​ម្ចាស់​ម៉ូតូ​ប្តឹង​ខាងលើ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហ​ត្ត​ខេត្តស្វាយរៀង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សលា​ដំបូង​ខេត្តស្វាយរៀង​តាម​នីតិវិធី​៕

ខ្ចី​ម៉ូតូ​មិត្តភក្តិ​មួយគ្រឿង និង​ចូល​លួច​ម៉ូតូ​គេ​មួយគ្រឿង​ទៀត រត់គេចខ្លួន​បាន​ជិត​មួយឆ្នាំ ចូលមក​ស្រុក​វិញ ត្រូវ​ម្ចាស់​ម៉ូតូ​ប្តឹង​កងរាជអាវុធហត្ថ​ក្រុង​បាវិត​ចាប់ខ្លួន​