សម្តេចតេជោ​ហ៊ុន សែន ៖ ទោះម៉ែអភ័យឯកសិទ្ឋិក៍ជាប់​គុកដែរឲ្យតែធ្វើខុស

ខេត្តព្រះសីហនុ ៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ ​បានមានប្រសាសន៍ថា​ អ្នកឯងធ្វើខុស ​ដេកគុកទៅរាប់ទំាងពួក​គ្រឿងញៀន ចោរប្លន់ ​ទោះមានអភ័យឯកសិទ្ឋិក៍ជាប់គុកដែរ.​..ទោះម៉ែអភ័យឯកសិទ្ឋិ​ក៍ជាប់គុកដែរឲ្យតែធ្វើខុស​ កុំមករញ៉េរញ៉ៃ ។

ប្រសាសន៍របស់​សម្តេចតេជោ​នាយករដ្ឋមន្រ្តីខាងលើនេះ​ ​បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ឧសភា​​ ២០១៦​ ​ក្នុងឱកាសដែលសម្តេច​បាន​អញ្ជើញចូលអបអរសាទរ​​ទិវាពលកម្មអន្តរជាតិ០១ឧសភា ​ ​និងសំណេះសំណាល​សួរសុខទុក្ខ​កម្មករកម្មការិនី​​កំពង់ផែស្វ័យត​ខេត្តព្រះសីហនុ ។