ព្រឹកនេះ ​សមត្ថកិច្ចបញ្ជូនជនជួញដូរ​គ្រឿងញៀន៥នាក់​មកតុលាការ

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា ​នៅវេលាម៉ោងជាង៨ព្រឹកថ្ងៃទី០១​ ឧសភា ២០១៦ ជនជួញដូរនិង​ប្រើបា្រស់គ្រឿងញៀន​មក​សាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរ​និងចោទប្រកាន់​បញ្ជូនទៅពន្ឋនាគារ ។

ជនសង្ស័យ៥នាក់​ ​ដែល​សមត្ថកិច្ចបង្រ្កាប​បានក្នុងការបាញ់តដៃគ្នាកក្រើក​ខណ្ឌទួលគោកកាល​ពីល្ងាចថ្ងៃទី២៧ មេសា ២០១៦​នោះ​រួមមាន៖ ០១​-ឈ្មោះ លី កុកហ៊ុយ ភេទប្រុស ​អាយុ៦៤ឆ្នាំ ជាថៅកែឡត៍ជ្រូកខ្វៃ ​យីហោ (លី កុកហ៊ុយ) ​អាសយដ្ឋាន ផ្ទះលេខ៣៧ ផ្លូវលេខ៣៥១ ​សង្កាត់ទឹកល្អក់ទី១​ ខណ្ឌទួលគោក (ផ្ទះកើតហេតុ)​ ០២- ឈ្មោះ ទី អៀង ​ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាក្មួយបង្កើត(លី កុកហ៊ុយ)​និងត្រូវជាបងថ្លៃ ​លឹម គឹមតេង​ ដែលសមត្ថកិច្ចបាញ់ស្លាប់។ ​០៣-លី វិរៈ ភេទប្រុស ​អាយុ៣៧ឆ្នាំ មុខរបរកម្មករខ្វៃជ្រូក​ ៤-ឈ្មោះក្រាវ រិទ្ធារ៉ា ភេទ ប្រុស​ អាយុ១៦ឆ្នាំ កម្មករខ្វៃជ្រូក ​និង០៥-ឈ្មោះ ស៊ុន ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ ​ កម្មករខ្វៃជ្រូក ៕