​ផ្តល់​ទិ​ដ្ឋ​ការ​រយៈពេល​៣​ឆ្នាំ ដល់​ភ្ញៀវ​បរទេស ធ្វើឱ្យ​ភ្ញៀវ​ចាប់អារម្មណ៍ មក​កម្ពុជា​កាន់តែច្រើន​

ភ្នំពេញ:
ក្រសួងទេសចរណ៍​បាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ការ  ជំរុញ អនុវត្តន៍​ការផ្ដល់​ទិដ្ឋាការ 3 Year Multiple Visa ជូន​ភ្ញៀវទេសចរ ចិន​និង​កូរ៉េ ក្រោម​អធិបតីភាព លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដោយមាន​ការចូលរួម​ពី​តំណាង​មកពី​ក្រសួង និង ស្ថាប័ន ពាក់ព័ន្ធ​នានា​ជាច្រើន​នាក់​ទៀត កាលពី ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​។

​លោក​បណ្ឌិត បាន​លើកឡើងថា ការផ្ដល់​ទិដ្ឋាការ រយៈពេល វែង​នេះ គឺ​ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន និង​កូរ៉េ ឱ្យមក​ទស្សនា​ប្រទេស កម្ពុជា​កាន់តែច្រើន​។​

​លោក ថោង ខុន មានប្រសាសន៍ថា ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​សម្រេច​តាម​សំណើ របស់​គណៈកម្មការ​អន្តរក្រសួង ដោយ​អនុញ្ញាត​ឱ្យមាន​ការផ្តល់​ទិដ្ឋាការ ប្រភេទ​ទេសចរ​ច្រើនដង​ដល់ ភ្ញៀវទេសចរ ចិន​-​កូរ៉េ ហើយ​ទិដ្ឋាការ​នេះ មាន​សុពលភាព​រយៈពេល​៣​ឆ្នាំ​។​ក្រៅពីនោះ​រាជរដ្ឋាភិបាល​ក៏​ផ្តល់ ទិដ្ឋាការ​បែបនេះ ជូន​ភ្ញៀវទេសចរ​ជប៉ុន​ផងដែរ​។​

​លោក បាន​បញ្ជាក់ថា ការកែប្រែ​របៀបនេះ ដោយសារតែ​រាជរដ្ឋាភិបាល​កម្ពុជា​ចង់​លើកទឹកចិត្ត​បន្ថែម​ដល់ ភ្ញៀវទេសចរ និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពួកគេ កាន់តែ​ងាយស្រួល​ថែមទៀត​។​

​លោក​បាន​បន្តទៀតថា  ក្រសួង​ធ្វើ​ដើម្បី​ភ្ញៀវទេសចរ​ដែល​បង្ហាញ​អំពី​ការយកចិត្តទុកដាក់​ចំពោះ​ភ្ញៀវ បរទេស ជាការ​លើកទឹកចិត្ត​ចំពោះ​ភ្ញៀវ លើកទឹកចិត្ត​ចំពោះ​អ្នកវិនិយោគ ធ្វើ​យ៉ាងម៉េច​ឱ្យ​ស្រួល​ក្នុង​ការធ្វើ ដំណើរ​។​

​លោក​បណ្ឌិត ថោង ខុន បាន​បន្ថែមថា ទោះជា​យ៉ាងណា ជនជាតិ​ជប៉ុន កូរ៉េ និង​ចិន ដែល​ធ្វើ​ទិដ្ឋាការ​ម្តងៗ រយៈពេល​៣​ឆ្នាំ ប៉ុន្តែ​ពួកគេ​អាច​ស្នាក់នៅ​កម្ពុជា នៅពេល​មក​កម្សាន្ត​ម្តង​បាន​ត្រឹម​៣០​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​អាច មក​ច្រើនដង ដោយ​មិនមាន​ការព្រួយបារម្ភ​។​

​សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០១៥ ភ្ញៀវទេសចរ​ចិន​មក​ប្រទេស​កម្ពុជា មាន​ប្រមាណ ៧០០. ០០០ នាក់ និង​ភ្ញៀវ ទេសចរ​កូរ៉េ ៤០០.០០០​នាក់​៕

​ផ្តល់​ទិ​ដ្ឋ​ការ​រយៈពេល​៣​ឆ្នាំ ដល់​ភ្ញៀវ​បរទេស ធ្វើឱ្យ​ភ្ញៀវ​ចាប់អារម្មណ៍ មក​កម្ពុជា​កាន់តែច្រើន​

​ផ្តល់​ទិ​ដ្ឋ​ការ​រយៈពេល​៣​ឆ្នាំ ដល់​ភ្ញៀវ​បរទេស ធ្វើឱ្យ​ភ្ញៀវ​ចាប់អារម្មណ៍ មក​កម្ពុជា​កាន់តែច្រើន​

​ផ្តល់​ទិ​ដ្ឋ​ការ​រយៈពេល​៣​ឆ្នាំ ដល់​ភ្ញៀវ​បរទេស ធ្វើឱ្យ​ភ្ញៀវ​ចាប់អារម្មណ៍ មក​កម្ពុជា​កាន់តែច្រើន​