ឃាត់​ជនសង្ស័យ ២​នាក់​ជួញដូរ​គ្រឿងញៀន​ជិត​១​គីឡូក្រាម​

បន្ទាយមានជ័យ:
កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៧) បាន​សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បន្ទាយមានជ័យ បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​តាម​ដងផ្លូវ​ជាតិ​លេខ​៥ កែង​ផ្លូវ​ចូល​ស្ដង់​តា​ងួន ស្ថិតក្នុង​ភូមិ​បា​លិ​យ្យ​២ សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​នៅ​ថ្ងៃទី ៣០ មេសា ២០១៦ ។​

​ជនសង្ស័យ ១​ឈ្មោះ វ៉ាន់ ប៊ុនធឿន ហៅ​វុ​ធ ភេទ​ប្រុស ជនជាតិខ្មែរ ៥៣​ឆ្នាំ និង ២​ឈ្មោះ ឈិន វណ្ណៈ ជនជាតិខ្មែរ ភេទ​ប្រុស ៤០​ឆ្នាំ និង​បាន​រឹបអូស​វត្ថុតាង ice 892g ។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​បាន​បញ្ជូនទៅ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕​

ឃាត់​ជនសង្ស័យ ២​នាក់​ជួញដូរ​គ្រឿងញៀន​ជិត​១​គីឡូក្រាម​

ឃាត់​ជនសង្ស័យ ២​នាក់​ជួញដូរ​គ្រឿងញៀន​ជិត​១​គីឡូក្រាម​