Man Utd ប៉ះ​ Leicester ​កក្រើក​ Singha Stadium ​នៅ​កោះ​ពេជ្រ​យប់​នេះ

ក្រុម​បិសាច​ក្រហម​ Manchester United ​នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Old Trafford ស្វាគមន៍​ក្រុម​កំពូល​តារាង​ Premier League ​កញ្ជ្រោង​ខៀវ​ Leicester City វេលា​ម៉ោង​៨:០៥​នាទី​យប់​នេះ។ ​ប្រិយមិត្ត​នៅ​កម្ពុជា ​ជា​ពិសេស​អ្នកគាំទ្រ​ក្រុម​ទាំង​២ ក៏​អាច​ហ៊ោ​​គាំទ្រ​ក្រុម​សំណព្វ​របស់​ខ្លួន​ជា​មួយ​មិត្តភ័ក្ដិ​បង​ប្អូន​ បាន​ផង​ដែរ​​នៅ​ Singha Stadium អគារ​តាំង​ពិព័រណ៍​កោះ​ពេជ្រ។

 

Man Utd ប៉ះ​ Leicester ​កក្រើក​ Singha Stadium ​នៅ​កោះ​ពេជ្រ​យប់​នេះ

 

​ប្រកួត​នេះ​ នឹង​ក្លាយ​ជា​ជំនួប​ដ៏​ជក់​ចិត្ត​ ​ព្រោះ​ក្រុម​ Leicester ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​ ដើម្បី​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​ក្នុង​រាត្រី​នេះ​តែ​ម្ដង ខណៈ​ដែល​ Man Utd ​ក៏​ត្រូវ​ការ​៣​ពិន្ទុ​ដូច​គ្នា ដើម្បី​​បន្ត​សង្ឃឹម​បាន​តំណែង​ Top 4 ​អាច​លេង​ UEFA Champions League រដូវ​កាល​ក្រោយ។ ដូច្នេះ​ចាំ​មើល​ថា​យប់​នេះ ​ក្រុម​ណា​​ឈ្នះ?

 

ជើង​កីឡាករ៖

 

Man Utd ប៉ះ​ Leicester ​កក្រើក​ Singha Stadium ​នៅ​កោះ​ពេជ្រ​យប់​នេះ

 

ក្រុម​ម្ចាស់​ផ្ទះ Man Utd ​នឹង​អវត្តមាន​កីឡាករ Luke Shaw, Bastian Schweinsteiger ​និង​ Will Keane ​ដែល​មាន​របួស។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​សម្រាប់​ក្រុម​បិសាច​ក្រហម​អាច​ជា De Gea, Valencia, Smalling, Blind, Darmian, Schneiderlin, Lingard, Mata, Rooney, Martial ​និង​ Rashford ។

 

Man Utd ប៉ះ​ Leicester ​កក្រើក​ Singha Stadium ​នៅ​កោះ​ពេជ្រ​យប់​នេះ

 

 

ចំណែក​ឯ​ក្រុម​ភ្ញៀវ Leicester City ​វិញ ខ្សែ​ប្រយុទ្ធ​មុត​ស្រួច Jamie Vardy ​មិន​អាច​ចូល​លេង​បាន​ទេ ដោយសារ​តែ​ជាប់​បម្រាម​មួយ​ប្រកួត​នេះ​ទៀត ដូច្នេះ​កីឡាករ Leonardo Ulloa ​ជា​អ្នក​រ៉ាប់រង​តួនាទី​ជំនួស។ ជម្រើស​១១​នាក់​ដំបូង​របស់​ក្រុម​មួយ​នេះ​អាច​ជា Schmeichel, Simpson, Morgan, Huth, Fuchs, Mahrez, Drinkwater, Kante, Albrighton, Okazaki ​និង​ Ulloa ។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ៖

 

Man Utd ប៉ះ​ Leicester ​កក្រើក​ Singha Stadium ​នៅ​កោះ​ពេជ្រ​យប់​នេះ

 

– Man Utd ធ្លាប់​ប៉ះ​ Leicester ១២០​ប្រកួត ក្នុង​នោះ​ឈ្នះ​៦០, ស្មើ​២៧ និង​ចាញ់​៣៣​ដង។ ប៉ុន្តែ​ជួប​គ្នា​៣​ដង​ចុង​ក្រោយ​នៅ​ Premier League ក្រុម​បិសាច​ក្រហម​​ឈ្នះ​តែ​១​ដង​ប៉ុណ្ណោះ (ស្មើ​១, ចាញ់​១)។ ប៉ះ​គ្នា​រដូវ​កាល​នេះ​ កាល​ជើង​ទី​១​នៅ​ទឹកដី​​ក្រុម​ Leicester​ បញ្ចប់​លទ្ធផល​ស្មើ​គ្នា​ ១-១។

– Leicester ឈ្នះ​២២​ប្រកួត​ហើយ​​នៅ​ Premier League រដូវ​កាល​២០១៥/១៦​នេះ​ ដែល​ជា​ស្ថិតិ​មួយ ​ល្អ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប។

– Claudio Ranieri ​អ្នកចាត់ការ​ក្រុម​ Leicester ​ដឹក​នាំ​ក្រុម​ប៉ះ​ Man Utd ៩​ដង​​ចុង​ក្រោយ​នៅ​ Premier League ឈ្នះ​តែ​២​ដង​ទេ (ស្មើ​៥, ចាញ់​២)។

– Wayne Rooney ​របស់​បិសាច​ក្រហម​ ​ស៊ុត​ចូល​ក្នុង​ដី​ (Old Trafford) បាន​៩៩​គ្រាប់​ហើយ​​នៅ​ Premier League ​ដោយ​ចាញ់​តែ​ Thierry Henry ​ម្នាក់​ប៉ុណ្ណោះ ធ្លាប់​ស៊ុត​ឲ្យ​ Arsenal ១១៤​គ្រាប់។

 

 

Man Utd ប៉ះ​ Leicester ​កក្រើក​ Singha Stadium ​នៅ​កោះ​ពេជ្រ​យប់​នេះ

 

Man Utd ប៉ះ​ Leicester ​កក្រើក​ Singha Stadium ​នៅ​កោះ​ពេជ្រ​យប់​នេះ

 

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​អ្នក​ចូលរួម​ទស្សនា​ផ្ទាល់​នៅ​ Singha Stadium អគារ​តាំង​ពិព័រណ៍​កោះ​ពេជ្រ​ បាន​ទាំង​ទស្សនា​ការ​ប្រកួត បាន​ទាំង​ទស្សនា​ការ​ប្រគំតន្ត្រី ដែល​​​មាន​ការ​ចូលរួម​ពី​សំណាក់​​កំពូល​តារា​ចម្រៀង​លោក​​ ខេមរៈ សិរីមន្ត, ​កញ្ញា​ ពេជ្រ សោភា ​និង​តារា​ល្បីៗ​ជា​ច្រើន​រូប​ទៀត។

 

សំបុត្រ​ចូល​ទស្សនា តែ​៦០០០រៀល​ប៉ុណ្ណោះ ហើយ​អាច​ប្ដូរ​បាន​ស្រាបៀរ​​សឹង្ហា​២កំប៉ុង រួម​ទាំង​អាច​ជាវ​ស្រាបៀរ​សឹង្ហា​ក្នុង​​ឱកាស​ Promotion​ ពិសេសៗ រួម​ជាមួយ​រង្វាន់​ជា​ច្រើន​​​ផង​ដែរ។

 

កុំ​ភ្លេច​ណា! ជួប​គ្នា​នៅ Singha Stadium ​ចាប់​ពី​ម៉ោង​ ០៥:០០​​ល្ងាច​ត​ទៅ!

 

*ព្យាករ​របស់ Sabay ​គឺ៖ Manchester United​ ១-១ Leicester City , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

ដោយ៖ ​វិន ជីវ័ន្ត