ឆាបឆេះ​បង្គោល​ខ្សែ​ភ្លើង​ផ្អើល​ទាំង​ព្រឹក​នៅ​ម្តុំ​វត្តទួលទំពូង

មាន​ការ​ឆាបឆេះ​បង្គោល​ខ្សែភ្លើង​នៅ​ម៉ោង​ជាង ៨ ព្រឹក​នេះ​នៅ​បណ្តោយ​វិថី​សហព័ន្ធ​អឺរ៉ុប​ម្តុំខាង​ជើង​​វត្ត​ទួលទំពូង ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​និង​អ្នក​ដំណើរ​ទាំង​ឡាយ​​។

 

ក្នុង​ហេតុការណ៍​នោះ ឃើញ​មានការ​ចូលរួម​អន្តរាគមន៍​ពី​​ឡាន​ទឹក​ និង​ក៏​មាន​ការ​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​​ជា​ច្រើន​ដើម្បី​ពន្លត់​​ទប់​ស្កាត់​​ការ​ឆាបឆេះ​បន្ត។

 

 

អត្ថបទ​និង​វីដេអូ៖ ប៊ុណ្ណារ៉ា