រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ផៃ​៖ ឈប់​សិន​កូន ! កូន !

មិន​ឮ​សំឡេង​ឆ្លើយ
ផៃ​៖ យី​កូន​នេះ​! ប្រញាប់​តែ​បិទ​ទូរស័ព្ទ​! រកតែ​ឯង​សួ​ឲ្យ​ច្បាស់លាស់​សិន​មិន​បាន !

ឆៃ​កំពុង​តែ​ជិះ​ម៉ូតូ ឌុ​ប​ទ្រើ​ក និង​ត្រុយ នៅ​តាម​ផ្លូវ នាំ​គ្នា​ងាក​មើល​ឆ្វេង​ស្តាំ
ឆៃ​៖ ហឺ​! ពុក​ដូច​ជា​យ៉ាប់​ដល់​ហើយ ! ឆ្លាត​ដូច​ល្ងង់ ! ល្ងង់​ដូច​ចេះ ! ចេះ​ដូច​ភ្លឺ ! យ៉ាងម៉េច​មិនដឹង​ទេ ! មិន​ព្រម​ប្រាប់​ឲ្យ​ច្បាស់​សោះ នៅ​ចម្ការ​មួយ​ណា ! ប្រាប់​ថា​ចម្ការ​ៗ ម្ដុំ​ចុង​ភូមិ ចុះបើ​ចម្ការ​ជាប់​គ្នា​ហូរហែរ​អីចឹង​ធ្វើ​ម៉េច​នឹង​ដឹង​ថា​ចម្ការ​មួយ​ណា​នោះ !
ទ្រើ​ក​៖ អ៊ុំ​មេឃុំ​ប្រាប់​ថា នៅ​ចម្ការ​ពុក​មេ​ភូមិ​តែ​ម្តង​ហ្នឹង​ណា !
ឆៃ​៖ អឺ ! ចុះបើ​យើង​មាន​ស្គាល់​ចម្ការ​ពុក​មេ​ភូមិ​នៅ​ត្រង់​ណា​ផង​! ដឹង​តែ​គាត់​មាន​ចម្ការ​ច្រើន ធ្វើ​ម៉េច​ដឹង​ថា​នៅ​កន្លែង​ណាខ្លះ !​   

អរុណ​កំពុង​ស្រាយចំណង​ដៃជើង​ឲ្យ​សា​ម៉​ន និង ម៉ា​ប់ ។ អរុណ​ស្រាយ​កន្សែង ចង​មាត់​ចេញ​សា​ម៉​ន​រួច​ពី​ចំណង ទន់ដៃទន់ជើង​ងើប​មិន​រួច អរុណ​ស្ទុះ​ទៅ​ជួយ​គ្រា​ឲ្យ​អង្គុយ​ស្រួល ទឹកមុខ​បារម្ភ
អរុណ​៖ ពុក​មេ​ភូមិ​ៗ ! មិន​អី​ទេ​ហ្អី !

អរុណ​យក​កន្សែង​ដែល​ចង​មាត់​រលាស់​បក់​ខ្យល់​ឲ្យ​សា​ម៉​ន​ម្តង
សា​ម៉​ន​៖ អឺ ! យើង​មិន​អី​ទេ ! គ្រាន់តែ​វា​ថប់ដង្ហើម​ពេក​ចង់​ខ្យល់គរ​ទៅ​ហើយ ! អត់បាយ​ក្រហាយ​ទឹក​តាំង​តែ​ពី​ថ្ងៃ​រហូត​ដល់​យប់​ថ្មើរ​នេះ​! ឯង​សាក​គិត​ទៅ​មើល​តើ​វា​ស្រួល​ឬ​អត់ ! ចេះ​មក​សួរ​អីចឹង​កើត !

ម៉ា​ប់​រលាស់ដៃ​រលាស់ជើង ថ្ងួ​រ
ម៉ា​ប់​៖ អូយ ! ឈឺ​ឆ្អឹង​ឈឺ​ឆ្អែង ចុក​ពេញ​ខ្លួន​អស់ហើយ​ខ្ញុំ​!
អរុណ​៖ ពុក​មេ​ភូមិ ! មានរឿង​អី ! ម៉េច​បានជា​ត្រូវ​គេ​ចាប់ចង ! ទុក​ចោល​នៅ​ទី​នេះ​ទៅ​វិញ !

សា​ម៉​ន តោង​ទប់ខ្លួន​អង្គុយ​ឲ្យ​ស្រួល រឹត​ទ្រូង​បណ្តើរ
សា​ម៉​ន​៖ ឯង​កុំ​អាល​សួរ​ច្រើន ! ឯង​ចេះ​បើកឡាន​ទេ ?
អរុណ​៖ បាទ​ចេះ ! ខ្ញុំ​ធ្លាប់​បើក​ត្រាក់ទ័រ​ដឹកស្រូវ​ឲ្យ​គេ​ដែរ ! ខ្ញុំ​អាច​បើក​បាន !
សា​ម៉​ន​៖ អឺ ! បើ​អាច​បើក​បាន ! ជួយ​បើកឡាន​ជូន​យើង​ទៅ​ផ្ទះ​សិន​ទៅ ! នៅ​កន្លែង​ស្ងាត់​នេះ​យូរ​ពេក​មិនល្អ​ទេ ! ចាំ​ទៅ​ដល់​ផ្ទះ​សិន​ចាំ​និយាយ​គ្នា​ទៀត !
អរុណ​៖ បាទ !

អរុណ​ចូល​ទៅ​អង្គុយ​កន្លែង​បើកឡាន រួច​បញ្ឆេះ​ឡាន​ពីរ​បី​ដង​ទំ​រាំ​តែ​ឆេះ អរុណ​បើកឡាន​មិន​ទៅ​មុខ​បែរជា​ថយក្រោយ​។ មេ​ភូមិ​ម៉​ន​និង​ម៉ា​ប់​ភ្ញាក់​ស្រែក​គ្រប់​គ្នា
សា​ម៉​ន​៖ ណែ វើ​យ ! បើក​ទៅ​មុខ​ៗ ! ម៉េច​ក៏​បើក​ទៅ​ក្រោយ​ទៅ​វិញ​ហ្អា !

អរុណ​ធ្វើ​មុខ​អេះ​អុញ
អរុណ​៖ ខ្ញុំ​ដាក់​លេខ​ខុស​! សុំ​ទោស​ពុក​មេ​ភូមិ​!

អរុណ​ដាក់​លេខ​មុខ តែ​បើក​កញ្ឆក់​ៗ ម្តង​វេ​ទៅ​ឆ្វេង ម្តង​វេ​ទៅ​ស្តាំ រួច​បើក​កញ្ឆក់​ទៅ​មុខ​យ៉ាង​លឿន មេ​ភូមិ​សា​ម៉​ន និង​ម៉ា​ប់​ធ្វើ​មុខ​ភ័យ​ស្រែក​ចាច​ទាំងអស់​គ្នា ។  ចេញ​បាន​ផុត​ពី​ផ្លូវ​ដី​មុខ​ចម្ការ​បន្តិច ឃើញ​ឆៃ​ជិះ​ម៉ូតូ​មក​ដល់​មុខ​ចម្ការ ទ្រើ​ក និង​ត្រុយ​ជិះ​ពីក្រោយ ។ ត្រុយ​ចង្អុល​ទៅ​ឡាន​សា​ម៉​ន ដែល​ចេញ​ទៅ​ផុត​ឆ្ងាយ​បន្តិច​ហើយ
ត្រុយ​៖ ហាក លោក​បង​! នោះ​ឡាន​ពុក​មេ​ភូមិ ! អ្នក​ណា​មក​បើកឡាន​នេះ​ចេញ​ទៅ​! អី​ុ​ចឹ​ង​មាន​តែ​គេ​រក​ពុក​មេ​ភូមិ​ឃើញ​បាត់​ទៅ​ហើយ !

ឆៃ​ចាប់​ហ្វ្រាំង​ម៉ូតូ​ជាប់ បើកភ្នែក​ធំ​ៗ ធ្វើ​មុខ​ខឹង តប់​ដៃ​លើ​ចង្កូត​ម៉ូតូ​ខ្លាំង​ៗ

(​នៅ​មាន​ត​)