ក្រសួងបរិស្ថាន រាយការណ៍ពីករណី ត្រីជាច្រើន​តោន ពុលងាប់ នៅតំបន់អភិរក្ស​រ៉ាមសារ បឹងទន្លេឆ្មារ និងឆេះ​ព្រៃលិចទឹក នៅជុំវិញ​បឹងទន្លេសាប

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ បានចេញសេចក្តីប្រកាសមួយ ដោយរាយការណ៍អំពីករណីត្រីជាច្រើនតោន នៅតំបន់អភិរក្សរ៉ាមសារបឹងទន្លេឆ្មារ ដែលមានទីតាំង​នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ពុលងាប់ និងព្រៃលិចទឹកជាច្រើនហិកតា នៅតំបន់មួយចំនូននៃបណ្តាខេត្តជុំវិញបឹងទន្លេសាបត្រូវបានឆេះ នាថ្មីៗនេះ ដោយសារកម្តៅក្តៅហួតហែង។

ក្រសួងក៏បានចាត់មន្រ្តីជំនាញចុះអង្កេតតាមដានយ៉ាងល្អិតល្អិន និងវាយតម្លៃទៅលើការខូចខាត និងផលប៉ះពាល់មួយចំនួន តាមទីតាំងកើតហេតុខាងលើ ផងដែរ។

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន៖

ផ្តល់សិទ្ធិដោយ៖ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

 នៅក្នុងហេតុការណ៍ខ្យល់ព្យុះ ដែលបានកើតឡើង នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ ២០១៦ នេះ។ ជាមួយគ្នាផងដែរ មន្ត្រីជំនាញផ្នែកគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើការវាយតម្លៃថា ស្ថានភាពខ្យល់ព្យុះឆ្នាំនេះមានលក្ខណៈធូរស្បើយជាងឆ្នាំមុន ដោយសារតែចំនួនខូចខាតទ្រព្យសម្បត្តិ និងចំនួនអ្នកស្លាប់និងអ្នករងរបួសមានភាពតិចជាងកាលពីឆ្នាំមុន។

លោក កែវ វី នាយខុទ្ទាកាល័យ និងជាអ្នកនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលដើមអម្ពិល នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ថា ករណីខ្យល់ព្យុះ គិតមកដល់បច្ចុប្បន្ននេះ បានកើតឡើងចំនួន៤៦លើកនៅខេត្តចំនួន១៦ ក្នុងនោះរលំផ្ទះខូចខាតធ្ងន់ធ្ងរមាន២៣៣ខ្នង ផ្ទះរបើកដំបូលនិងខូចខាតជញ្ជាំង និងរបើកមធ្យមមានចំនួន១០២២ខ្នង រប៉ើកដំបូលសាលារៀន៧អាគារ និង១៥អាគារទៀតរបើកដំបូលអាគារផ្សេងៗទៀត។

នៅដើមឆ្នាំ ២០១៦ នេះដែរ ករណីខ្យល់ព្យុះក៏បានសម្លាប់ មនុស្ស ៤នាក់ និង៤៧ នាក់រងរបួស និង បានបំផ្លាញដើមកៅស៊ូអស់ចំនួន៥០ហិកតា នៅស្រុកអូជុំ ខេត្តរតនៈគីរីផងដែរ។ លោកកែវ វី លោកបញ្ជាក់ថា “ស្ថានភាពខ្យល់ព្យុះក្នុងឆ្នាំហ្នឹង ឃើញថាវាមានការធូរស្រាល ជាងឆ្នាំទៅច្រើន ណាស់ព្រោះចូលមកដល់ ខែមេសានេះ យើងឃើញថាករណីខ្យល់ព្យុះ វាកើតឡើងច្រើនដោយសារតែ វាជារដូវមួយមានការប្តូរផ្លាស់ ពីរដូវប្រាំងមករដូវវស្សាខែ ៤ទៅខែ៥ហ្នឹង ភាគច្រើនការទទួលរងគ្រោះ គឺមានច្រើនណាស់ ប៉ុន្តែដោយសារឆ្នាំនេះ យើងទទួលរងនូវអាកាសធាតុក្តៅ ខ្លាំងលើកដំបូងហ្នឹងគឺវាមាន បញ្ហាភ្លៀងខ្យល់ធ្លាក់មកស្ទើរ តែគ្រប់ខេត្តនៅថ្ងៃទី២៧-២៨-២៩ អាករណីភ្លៀវកក់ខែ ខ្យល់ព្យុះវាកើតឡើងនៅចុងខែ៤គឺច្រើន”។

សូមរំលឹកថា សម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០១៥ កន្លងមកនេះ ករណីខ្យល់ព្យុះបានកើតឡើង មាន៤២លើក នៅរាជធានីខេត្តចំនួន២០ ក្នុងនោះផ្ទះរលំធ្ងន់ធ្ងរមានចំនួន ៤៥៦ខ្នងផ្ទះ របើកដំបូលនិងខូចខាត មធ្យមមាន១៨៤៩ខ្នង របើកដំបូល សាលារៀន១២អាគារស្លាប់ ៥របួស៣៩នាក់។ ការរងគ្រោះដោយសារន្ទះបាញ់ ស្លាប់ ១០ របួស៨ ងាប់គោក្របី ៩ក្បាល។ យោងតាមស្ថានភាពខ្យល់ព្យុះ ដែលបានកើតឡើង កាលពីឆ្នាំមុននេះ លោកកែវ វីបានសន្និដ្ឋានថា ករណីខ្យល់ព្យុះបានកើតឡើងប្រហាក់ប្រហែលគ្នា ប៉ុន្តែការរងគ្រោះវាតិចជាងឆ្នាំមុន ព្រោះកាលពីឆ្នាំមុនករណីខ្យល់ព្យុះ មានស្ថានភាពធ្ងន់ធ្ងរជាង៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រសួងបរិស្ថាន រាយការណ៍ពីករណី ត្រីជាច្រើន​តោន ពុលងាប់ នៅតំបន់អភិរក្ស​រ៉ាមសារ បឹងទន្លេឆ្មារ និងឆេះ​ព្រៃលិចទឹក នៅជុំវិញ​បឹងទន្លេសាប

ក្រសួងបរិស្ថាន រាយការណ៍ពីករណី ត្រីជាច្រើន​តោន ពុលងាប់ នៅតំបន់អភិរក្ស​រ៉ាមសារ បឹងទន្លេឆ្មារ និងឆេះ​ព្រៃលិចទឹក នៅជុំវិញ​បឹងទន្លេសាប