ក្រុម​ជំនួយការ​របស់​លោក​ហ៊ុន ម៉ា​ណែ​ត ​យក​អំណោយ​ផ្តល់​ជូន​ដល់​គ្រួសារ​លោកយាយ តែ​ន ញ៉​ញ

ក្រុម​ជំនួយការ​របស់​លោក​ហ៊ុន ម៉ា​ណែ​ត ​យក​អំណោយ​ផ្តល់​ជូន​ដល់​គ្រួសារ​លោកយាយ តែ​ន ញ៉​ញ



អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក​ហ៊ុន ម៉ា​ណែ​ត រួមមាន​អង្ករ​ ចំនួន​១៦០​គីឡូក្រាម មី​យើង ចំនួន​២​កេស​ ទឹក​ផ្លែ​ឈឺ ចំនួន​១​កេស​ ទឹក​សុទ្ធ ចំនួន​២​កេស​ ទឹកដោះគោឆៅ ចំនួន​១​យួរ ស្ករស​ ចំនួន​២​គីឡូក្រាម និង​ថវិកា​ចំនួន​១,៣១០.០០០​រៀល​ ត្រូវ​បាន​ក្រុម​ជំនួយការ​​​នាំ​យក​ទៅ​ផ្តល់ជូន​គ្រួសារ​លោកតា​ឈ្មោះ ចេង សែម មាន​អាយុ ៨៧​ឆ្នាំ និង​លោក យាយ​ឈ្មោះ តែ​ន ញ៉​ញ អាយុ​៧៧​ឆ្នាំ រស់នៅ ភូមិ​ជៃ​អា​ខោល ឃុំ​សេនា​រាជ​ឧ​ត្ត​ម្ភ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង នៅ​​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៦។

លោក​យាយ​ លោកតា​រស់នៅ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ គ្មាន​កូនចៅ​រស់នៅ​ជាមួយ​ទេ សព្វថ្ងៃ​រស់នៅ​ ត្រូវ​បាន​​​ប្អូន​ចិញ្ចឹម​ និង​សង់​កូន​ខ្ទម​តូច​មួយ​នៅ​លើ​ដី​របស់​គាត់​ដើម្បី​ឲ្យ​លោកយាយ​លោកតា​ស្នាក់នៅ។ ចំពោះ​ការហូបចុក​គឺ​បាន​អ្នកជិតខាង​ និង​ប្អូន​ចិញ្ចឹម​គេ​អាណិត​ឲ្យ​ តែ​មិនបាន​គ្រប់គ្រាន់។ ចំពោះ​លោកតា​នៅ​មាន​សុខភាព​រឹងមាំ ប៉ុន្តែ​ចំពោះ​លោកយាយ​វិញ​ឈឺ​ដោយ​គាត់​មាន​ជំងឺ​លើសឈាម​ ហើយ​បាន​ដួល​កាលពី​៦​ឆ្នាំមុន ​មិន​អាច​ដើរ​បាន ​ព្រោះ​ស្លាប់​មួយ​ចំហៀង​ខ្លួន អង្គុយ​ក៏​មិនកើត និយាយ​ក៏​មិន​រួច ហើយ​ពុំមាន​លទ្ធភាព​ព្យាបាល។ សព្វថ្ងៃ​លោកតា​មិនអាច​ទៅណា​បានទេ ​ព្រោះ​នៅ​មើល​ថែទាំ​លោកយាយ បញ្ចុក​បាយទឹក​ឲ្យ​លោកយាយ។

លោកតា លោកយាយ​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សន្តាន​ចិត្ត​ដ៏​ប្រពៃ​របស់​ឯកឧត្តម និង​លោកជំទាវ​ ដែល​បានផ្តល់​អំណោយ​ដ៏​ថ្លៃថ្លា​ដល់​លោកតា​លោកយាយ​ដើម្បី​ដោះស្រាយ​ការលំបាក​ចំពោះមុខ៕

ក្រុម​ជំនួយការ​របស់​លោក​ហ៊ុន ម៉ា​ណែ​ត ​យក​អំណោយ​ផ្តល់​ជូន​ដល់​គ្រួសារ​លោកយាយ តែ​ន ញ៉​ញ