សត្វ​សុនខ​មួយ​ក្បាល​កំពុង​ធ្វើ​ឲ្យ​មនុស្ស​រាប់លាន​នាក់​លើ​សាកលលោក​ស្រក់​ទឹកភ្នែក​

6 Videos


ថ្មីៗនេះនៅក្នុងកម្មវិធីសង្គម Facebook កំពុងមានការចែកចាយបន្តគ្នាយ៉ាងព្រោងព្រាតនូវរូបថតសត្វសុនខមួយក្បាលដែលបានបង្ហាញពីអារម្មណ៍សោកស្ដាយរបស់វានៅពេលដែលបាត់បង់ម្ចាស់ជាទីស្រឡាញ់ ។ រូបថតមួយសន្លឹកនេះទៀតសោតត្រូវបានអ្នកនិយមលេងកម្មវិធីសង្គម Facebook រាប់លាននាក់លើសាកលលោកកើតមានអារម្មណ៍ក្ដុកក្ដួលជាទីបំផុតរហូតដល់មានអ្នកខ្លះស្រក់ទឹកភ្នែកទៀតផង ។

យោងតាមរូបថតមួយសន្លឹកនេះបានបង្ហាញឲ្យឃើញពីសកម្មភាពសោកសង្រេងរបស់សត្វសុនខ ដែលចង់ស្ទុះទៅឱបម្ចាស់របស់វាដែលកំពុងដេកស្លាប់ក្នុងមឈូសអមទៅដោយផ្កាស្រស់នៅព័ទ្ធជុំវិញដែលមើលទៅទឹកមុខរបស់វាហាក់ដូចជាចង់យំទៀតផង ហើយក្នុងនោះយើងក៏ឃើញមានបុរសពីរនាក់កំពុងជួយចាប់សត្វសុនខកំព្រានោះចេញផងដែរ ។

សត្វ​សុនខ​មួយ​ក្បាល​កំពុង​ធ្វើ​ឲ្យ​មនុស្ស​រាប់លាន​នាក់​លើ​សាកលលោក​ស្រក់​ទឹកភ្នែក​

គួរំឭកដែរថា កាលកន្លងទៅធ្លាប់មានសត្វសុនខមួយក្បាលឈ្មោះ Hachiko តែងតែរត់តាមម្ចាស់របស់វាទៅស្ថានីយរថភ្លើងរាល់ថ្ងៃ ហើយបន្ទាប់ពីបុរសចំណាស់ម្ចាស់របស់វាលាចាកលោកទៅសត្វសុនខមួយក្បាលនោះតែងតែទៅឈរចាំម្ចាស់រាងរាល់ថ្ងៃដែលវាឯកោ ហើយសម្រាប់រូបថតឈរចាំម្ចាស់របស់សុនខមួយក្បាលនោះបានល្បីល្បាញនៅក្នុងពិភពអ៊ីនធឺរណេតដូចគ្នានេះដែរ ៕ (ប្រភព៖ ត្រេងឌិញញូផដថល) កុសល