ឌី​ជេ ឡាយ អិុ​ន សុខចិត្ត​នៅ​ពោះម៉ាយ​រហូត​!

6 Videos

បើគិតមកដល់ពេលនេះមានរយៈពេលប្រមាណជិតបីឆ្នាំមកហើយ ដែលឌីជេ ឡាយ អិុន បានបែកបាក់ភរិយា ទៅ តាមសាលក្រមរបស់តុលាការ ។ ហាក់ខុសប្លែកពីបុរសដទៃ ឌីជេ ឡាយ អិុន បានអះអាងថា រហូតមកដល់ ពេលនេះ លោកមិនទាន់មានអ្នកណានៅក្នុងបេះដូងនោះឡើយ ។ លោកសុខចិត្តនៅពោះម៉ាយដើម្បីអនាគតកូនៗ ទៅថ្ងៃក្រោយ ។

ឌី​ជេ ឡាយ អិុ​ន សុខចិត្ត​នៅ​ពោះម៉ាយ​រហូត​!

បើទោះបីការបែកបាក់របស់ឌីជេ ឡាយ អិុន មានរយៈពេលជិតបីឆ្នាំមកហើយក៏ពិតមែន តែពិធីករសម្បូរ វោហាស៍កំប្លុកកំប្លែងរូបនេះបានប្រាប់ថា ជីវិតរបស់លោកហាក់មិនមានសេចក្តីសុខឡើយ ។ លោកនៅ តែគិតពីរឿងនេះ ។ ជាពិសេសកូនប្រុសទាំងបីរបស់លោក ដែលកំពុងរស់នៅក្រោមការមើលថែទាំពីសំណាក់អតីតភរិយាអ្នកនាង សន សុម៉ាលីនដា ។ អ្វីដែលគួរអោយកត់សំគាល់ ឌីជេ ឡាយ អិុន បានរៀបរាប់ទាំង ទឹកភ្នែកថា« ចាប់តាំងពីបែកបាក់គ្នារហូតមកដល់ពេលនេះ ខ្ញុំមិនដែលបានជួបមុខកូនប្រុសទាំងបីរបស់ខ្ញុំឡើយ ។

ឌី​ជេ ឡាយ អិុ​ន សុខចិត្ត​នៅ​ពោះម៉ាយ​រហូត​!

អាចនិយាយបានថា គេរារាំងមិនអោយជួបខ្ញុំ ។ ពេលនេះគេមានសិទ្ធគ្រប់បែបយ៉ាង ខ្ញុំសុខចិត្តអោយគេឈ្នះ ។ តែនៅពេលដែលកូនធំពេញវ័យពួកគេនិងដឹងអ្វីដែលហៅថាល្អអ្វីដែលហៅថាអាក្រក់» ។ អ្វីដែលកត់សំគាល់ ឌីជេ ឡាយ អិុន បានបន្ថែមថា ក្រៅពីការងារផ្ទាល់ខ្លួនលោកមិនដែលរវីរវល់ គិតគូររឿងស្នេហានោះទេ ។ លោកសន្យាថា លោកមិនយកប្រពន្ធទីពីរទៀតឡើយ ។ លោកសុខចិត្តរស់ នៅបែបនេះ ដើម្បីអនាគតកូនៗទៅថ្ងៃក្រោយ ព្រោះពួកគេជាជីវិតរបស់លោក ។ សព្វថ្ងៃកូនច្បងរបស់ ឡាយ អិុន មានអាយុ ៥ ឆ្នាំ កូនទីពីរមានអាយុ ៤ ឆ្នាំ និង កូនទីបីមានអាយុជាងមួយខួប ៕ ចេនី