Barcelona យកឈ្នះ Real Betis លេងគ្នា១១ ទល់ ១០នាក់

អេស្ប៉ាញ៖ ចូលមកដល់ខែថ្មីភ្លែត ក្លឹប Barcelona បានយកឈ្នះក្លឹប Real Betis ក្នុងលទ្ធផល ២-០ ដោយលេងគ្នា ១១នាក់ ទល់១០នាក់ ក្នុងក្របខណ្ឌ  Liga BBVA លីកកំពូលរបស់អេស្ប៉ាញ កាលពីរាត្រីទៀបភ្លឺ ថ្ងៃទី០១ ឧសភា ឆ្នាំ២០១៦។

ក្នុងការធ្វើដំណើរទៅកាន់ទឹកដី Real Betis ក្លឹប អ្នកមានបុណ្យ Barcelona គ្មានសង្ឈឹមថា អាចនឹងឈ្នះនោះទេ នៅតង់ទី១ ដោយលទ្ធផលត្រឹមតែ ០-០ ដែលជាលទ្ធផល បណ្តោះអាសន្ន ។ ប៉ុន្តែដោយសារតែ Heiko Westermann បានធ្វើឲ្យមានកំហុស នៅនាទី ៣៥ ដែលធ្វើទៅលើ  Ivan Rakitic ដែលជាហេតុធ្វើឲ្យខ្លួន ជ្រាយកម្លាំង ក្នុងការទប់ ។ នៅនាទី ៥០ កីឡាករ Ivan Rakitic បានជួយឲ្យ  Barcelona  នាំមុខ បន្ទាប់ពី Messi ឆ្កឹះបាល់យ៉ាងស្អាត ចូលទៅតំបន់ គ្រោះថ្នាក់នោះ ។

ស្រដៀងគ្នានេះដែរនៅនាទី ៨១ Messi បានប៉ះបាល់យ៉ាងស្អាត ចូលទៅកាន់តំបន់ គ្រោះថ្នាក់ ខណៈដែល  Luis Suarez រត់ទៅឆក់បាល់ ស៊ុតបញ្ចូលទី ធ្វើឲ្យ ក្លឹប  អ្នកមានបុណ្យ Barcelona បន្តឈរលើកំពូលតារាង។

បញ្ជាក់ផងដែរថា សម្រាប់ Barcelona មាន ៨៥ពិន្ទុក្នុងដៃ ក្នុងចំណោម ៣៦ ប្រកួត ស្ថិតនៅកំពូលតារាង ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

Barcelona យកឈ្នះ Real Betis លេងគ្នា១១ ទល់ ១០នាក់