ខ្សែភាពយន្តដែលនិយាយពី ទឹកភ្នែកដំរីនៅកម្ពុជា កម្សត់រកអ្វីថ្លែងមិនត្រូវ (មានវីដេអូ)

ភ្នំពេញ៖ “Last of the Elephant Men” ជាខ្សែភាពយន្តកាណាដា ថ្មី និយាយពីទឹកភ្នែកដំរី នៅកម្ពុជា និងនិយាយអំពី ការផុតពូជនៃសត្វដំរី ដែលដាក់បញ្ចាំង នៅកាណា នាថ្ងៃទី១ ខែឧសភា នេះតែម្តង ។

ខ្សែភាពយន្តនេះបាន ផ្តិតយកទិដ្ឋភាព ដ៏ស្រងេះស្រងោច នៅលើទឹកដី មណ្ឌលគីរី និងដែនអង្គរសុវត្ថិភាព ខេត្តសៀមរាប ។ ភាពយន្តថ្មី ដ៏រំជួលចិត្តនេះ និយាយអំពី ជនជាតិព្ន ៣ជំនាន់ ព្យាយាមសង្គ្រោះជីវិតសត្វដំរី  ។

សាច់រឿងនេះដែរ ដឹកនាំដោយលោក Arnaud Bouquetនិង Daniel Ferguson និងជាស្នាដៃនិពន្ធ ដោយលោក  Daniel Ferguson  ។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

ខ្សែភាពយន្តដែលនិយាយពី ទឹកភ្នែកដំរីនៅកម្ពុជា កម្សត់រកអ្វីថ្លែងមិនត្រូវ (មានវីដេអូ)