មិនធម្មតា! រ៉េត ស៊ូហ្សាណា បង្ហើរសំនៀងជាភាសាខ្មែរ ធ្វើឲ្យអ្នកគាំទ្រ លង់ចិត្តស្តូក មិនចាញ់បទបរទេសឡើយ (មានវីដេអូ)

ភ្នំពេញ៖ បេក្ខភាព «The Voice Cambodia Season 2» កញ្ញា រ៉េត ស៊ូហ្សាណា ក្រោយពីបានជាប់ Blind Auditions ក្រោមការបកស្រាយចម្រៀង ជាភាសាបរទេស “The Power of Love” ដែលធ្វើឲ្យ Coach និងទស្សនិកជនជាច្រើន មានការចាប់អារម្មណ៍រួចមក កាលពីពេលថ្មីៗនេះ មានវីដេអូមួយ កាន់តែធ្វើឲ្យរូបនាងមានប្រជាប្រិយភាពទ្វេដង។

តួយ៉ាងប្រិយមិត្តជាច្រើន ធ្លាប់តែបានឃើញនាង បកស្រាយតែបទចម្រៀងជាភាសាបរទេសក្នុងកម្មវិធីTheVoice ប៉ុណ្ណោះ តែពេលនេះមានការចាប់អារម្មណ៍ពីប្រិយមិត្ត ជាពិសេសអ្នកនិយមលេងបណ្តាញសង្គម លង់ចិត្ត និងមានភាពជឿជាក់បន្ថែមទៅលើសមត្ថភាពរបស់នាង ដោយរូបនាងបានបកស្រាយចម្រៀងជាភាសាខ្មែរ យ៉ាងពិរោះរណ្តំ មិនចាញ់បទចម្រៀងភាសាបរទេសឡើយ និងត្រូវបានគេថតបង្ហោះទទួលបានការគាំទ្រយ៉ាងច្រើន និងមានការចែករំលែកព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

យ៉ាងណាមិញ កាលពីពេលកន្លងទៅ ប្រិយមិត្តមួយចំនួនលើបណ្តាញសង្គមហ្វេសប៊ុក ក៏ធ្លាប់បានធ្វើការរិះគន់ លើនាង (ហ្សាណា) ថាគ្រាន់តែជាបេក្ខនារីម្នាក់ដែល អាចច្រៀងបានត្រឹមតែបទបរទេសប៉ុណ្ណោះ ចំណែកបទជាភាសាជាតិ (ខ្មែរ) វិញ ប្រហែលជាបកស្រាយមិនកើតទេ។

ទស្សនៈយល់ឃើញខាងលើនេះ បែរជាផ្ទុយស្រឡះពីការគិតទៅវិញ ក្រោយពីរូបនាង បានលេចចេញក្នុងវីដេអូឃ្លីបមួយ ដែលបកស្រាយជាភាសាខ្មែរ ដែលរិតតែធ្វើឲ្យអ្នកដែលតែងតែគាំទ្រលើរូបនាង បាក់ចិត្ត សរសើរមិនដាច់ពីមាត់ថា ពិតជាពិរោះមិនចាញ់បទជាភាសាបរទេសឡើយ៕

តោះចង់ដឹងយ៉ាងណា ទស្សនាវីដេអូឃ្លីបខាងក្រោមទាំងអស់គ្នា៖  

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា វគ្គ Blind Auditions នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ ពិតជាពិសេសតែម្តង ដោយបានធ្វើឲ្យអ្នកទស្សនា ទាំងនៅស្ទូឌីយ៉ូផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ និងមិនថាតាមបណ្តាញសង្គមហ្វេសប៊ុកនោះទេ ពិតជាមានអារម្មណ៍រំភើបរីករាយ ក្រោយបានស្តាប់ការឡើងច្រៀងរបស់បេក្ខជន បេក្ខនារី មានសមត្ថភាពសម្លេងល្អៗជាច្រើនរូប នៅក្នុងសប្តាហ៍ទី២។

ក្នុងនោះ ទស្សនិកជនបានធ្វើការកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំង ដោយបានមើលឃើញពីភាពលេចធ្លោរបស់យុវតីវ័យក្មេងម្នាក់ ឈ្មោះ រ៉េត ស៊ូហ្សាណា អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១១ ជាបេក្ខនារីរស់នៅរាជធានីភ្នំពេញ បានបកស្រាយនូវចម្រៀងភាសាអង់គ្លេសមួយបទ បានយ៉ាងល្អបំផុត ហើយបទនេះមានចំណងជើងថា The Power of Love ដែលជាបទមួយពិបាកប្រើប្រាស់សម្លេងផងដែរ ប៉ុន្តែ ហ្សាណា អាចធ្វើបាន ដែលធ្វើឲ្យអ្នកទស្សនាហើបគូថពីកៅអីទះដៃគ្រប់ៗគ្នា និងគណៈកម្មការទាំង៤រូប ចុចប៊ូតុងភ្លាមៗទៀតផង៕

សប្តាហ៍បន្ទាប់៖ The Battle Round

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload