សម្រស់តួស្រី ពិសពុល ក្នុងរឿង «កល្យាណមិត្តប្រែជាសត្រូវ» នាង Cherry ស្អាតតាំងពីក្មេង ដល់បច្ចុប្បន្នតែម្តង!

ថៃ៖ រឿងភាគថៃ "The Fault, Dear Friend2" (កល្យាណមិត្តប្រែជាសត្រូវ) ដែលកំពុងតែចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ មានសន្ទុះការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យ ដោយសារតែរឿងនេះ បានបង្ហាញពីសកម្មភាពដ៏សែនអាក្រក់របស់មិត្តភក្តិម្នាក់។ ហើយក្នុងនោះដែរ រឿងភាគមួយនេះ បានតម្រូវឲ្យ តារាស្រីថៃនាង Apinya ដើរតួជានាង Cherry ជាមនុស្សសម្តីផ្អែម តែពឹសពុល គ្មានអ្វីប្រៀបប្រដូច។

ចំពោះនាង Cherry ជាតារាស្រីវ័យក្មេងម្នាក់ ដែលទទួលបានការថតសម្តែង ជាច្រើនរឿង ទាំងរឿងភាគ និងខ្សែភាពយន្ត ដោយសារតែទេពកោសល្យ និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង។

ក្នុងនោះដែរ មានគេហទំព័រថៃមួយ បានប្រមូលផ្តុំនូវរូបថតចាស់ៗរបស់នាង Cherry ជាច្រើនសន្លឹក តាំងពីនាងនៅក្មេង រហូតដល់ធំពេញវ័យ។ ហើយចំពោះរូបថតទាំងនោះ បានបង្ហាញឲ្យឃើញថា សម្រស់របស់នាង គ្មានផ្លាស់ប្តូអ្វីទាំងអស់ លើទម្រង់មុខរបស់នាង គឺនៅតែស្រស់ស្អាតបែបធម្មជាតិដដែល។ មិនតែប៉ុណ្ណោះ ក៏មាននារីៗមិនតិចនាក់នោះដែរ ដែលច្រណែននឹងសម្រស់ដ៏គួរឲ្យស្រឡាញ់របស់នាង។

គួរបញ្ជាក់ផងដែរថា នាង Cherry បានចូលប្រឡូកវិស័យសិល្បៈ តាំងពីវ័យជំទង់ មកម្ល៉េះ ដែលរូបនាង ធ្លាប់ថតសម្តែងរឿងភាគ ស្ពតពាណិជ្ជកម្ម ជាហូរហែរ។ ហើយកាលពីថ្មីៗនេះដែរ កេរ្តិ៍ឈ្មោះរបស់នាង ក៏បានឡើងកូដយ៉ាងខ្លាំង ដោយសារតែនាង បានដើរតួក្នុងរឿង"កល្យាណមិត្តប្រែជាសត្រូវ" ដែលត្រូវសម្តែងជាមិត្តភក្តិដ៏ល្អពេលដំបូង តែចុងក្រោយនាងបែរជា តាមចងកម្មពារជាមួយនឹងមិត្តភក្តិម្នាក់ទៀត ឈ្មោះ Cartoon យ៉ាងសាហាវ និងមានល្បិចរាប់រយជំពូក។ ប៉ុន្តែតាមការពិតទៅ ក្នុងជីវិតពិតរបស់តារាស្រីថៃនាង Apinya ម្នាក់នេះ ជាមនុស្សស្រីដ៏គួរឲ្យស្រឡាញ រាក់ទាក់ ស្រស់ស្រាយ មិនដូចនឹងសាច់រឿង​ ដែលនាងបានសម្តែងនោះទេ៕

តោះមើលរូបថតតាំងពីក្មេង ដល់ធំពេញវ័យ របស់តួស្រីនាង Cherry ពឹសពុលម្នាក់នេះទាំងអស់គ្នា ថាយ៉ាងណា៖  

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ខ្មែរឡូតក៏ធ្លាប់ចុះផ្សាយ ពីសម្រស់របស់តួឯកស្រី ក្នុងរឿង The Fault, Dear Friend2 (កល្យាណមិត្តប្រែជាសត្រូវ)ដែរ គឺនាង Gybzy Wanida ដែលក្នុងសាច់រឿងនេះ នាងដើរតួជាឈ្មោះ Cartoon។

ចំពោះតារាស្រីថៃដ៏ល្បីនាង Gybzy Wanida បានធ្វើឲ្យអ្នកគាំទ្រ តក់ស្លុតពេលបានឃើញរូបថត កាលពីមុនរបស់នាង។

ក្នុងមួយរយៈពេលក្រោយនេះ នាង Gybzy មានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារ តែរូបនាង បានសម្តែងជាតួឯក ក្នុងរឿង "Club Friday The Series Continued: The Fault,Dear Friend 2"។ ហើយចំពោះរឿងនេះ ក៏ត្រូវបានទទួលការចាប់អារម្មណ៍ ពីសំណាក់មហាជនផងដែរ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែលេចចេញ រូបថតកាលពីមុនរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្រ ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចំពោះរូបថត កាលពីមុនរបស់នាង Gybzy គឺខុសគ្នាដាច់ស្រលះ នឹងរូបបច្ចុប្បន្ន ដែលទម្រង់មុខរបស់នាង បានផ្លាស់ប្តូរមួយទំហឹងតែម្តង។ ហើយក៏មានមនុស្សមួយចំនួន បានគិតថា នាងប្រហែលលួចកែសម្ផស្សហើយ ទើបធ្វើឲ្យសម្រស់របស់នាង ស្រស់ស្អាតបែបនេះ៕

ចង់ដឹងថាយ៉ាងណា តោះមើល រូបថតរបស់នាង កាលពីមុន និងបច្ចុប្បន្នទាំងអស់គ្នា ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload