តុលាការ​បន្ត​សាកសួរ​មន្ត្រី​អាដហុក ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប

តុលាការ​បន្ត​សាកសួរ​មន្ត្រី​អាដហុក ៤​រូប និង​មន្ត្រី គ..ប ១​រូប នៅ​ថ្ងៃ​ទី​១ ឧសភា ក្រោយ​ទទួល​សំណុំ​រឿង​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៣០ មេសា។

កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៣០ មេសា តុលាការ​បញ្ជូន​អ្នក​ទាំង ៥​នាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ​ភ្លាមៗ ក្រោយ​បញ្ជូន​ទៅ​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

អ្នក​ទាំង ៥​នាក់​ដែល​រង​ការ​ចោទ​ប្រកាន់ រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ជា​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា។

អ្នក​ទាំង ៥​នាក់​នេះ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃាត់​ខ្លួន​ពី​ម៉ោង ៨​យប់ ថ្ងៃ​ទី​២៨ ខែ​មេសា ពាក់ព័ន្ធ​នឹង​ពី​អំពើ​ពុក​រលួយ។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង មិន​បាន​បញ្ជាក់​អំពី​បទ​ចោទ​អ្វី​ជាក់លាក់​នោះ​ទេ តែ​លោក​អះអាង​ថា អ្នក​ទាំង​នោះ​មាន​ចំណុច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។