លោក កឹម សុខា​ មកពីថៃល្ងាចមិញ ​ទៅស្វាយរៀងព្រឹកនេះ

រាជធានីភ្នំពេញ ៖​ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ​ លោក កឹម សុខា ​នៅព្រឹកថ្ងៃទី០១ ឧសភា​ ២០១៦​ បានអញ្ជើញចូលរួម​ក្នុង​វេទិកាសកម្មជនមូលដ្ឋាន ​ដើម្បីជួបជាមួយថ្នាក់ដឹកនំាមូលដ្ឋាន​ សកម្មជន ចលនាយុវជន ​ចលនាស្រ្តីនិងចលនាខ្មែរឥស្លាម នៅ​ទីស្នាក់​ការគណបក្សសង្រ្គោះជាតិ ​ខេត្តស្វាយរៀង ។

បើតាមសេចក្តីរាយការណ៍ ​លោក កឹម សុខា ​ទើបវិលត្រឡប់ពីទីក្រុង​បាងកក​ប្រទេសថៃនៅល្ងាចថ្ងៃទី៣០ មេសា ៕