យប់មិញ​យោធា​ម្នាក់​ជាន់​មីន​ដាច់​ជើង​ម្ខាង

ខេត្តព្រះវិហារ ៖ មន្ត្រី​យោធា​សឹក​រង​ស្រុក​ជាំ​ក្សាន្ត​ម្នាក់ បាន​រង​របួស​ដាច់​ជើង​ឆ្វេង​ម្ខាង ដោយសារ​ជាន់​មីន ខណៈ​ដើរ​យាមល្បាត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​បុស្ស​ស្បូវ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទីយប់ ថ្ងៃ​៣០ មេ​សា ២០១៦ នេះ ។

តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​យោធា​នៅ​តំបន់​នោះ​ថា ជន​រង​គ្រោះជា​កងកម្លាំង​របស់​សឹក​រង​ស្រុក​ជាំ​ក្សាន្ត ដែល​បាន​រង​របួស​ខាងលើ​ឈ្មោះ លី ហួ​ន អាយុ​៣៦​ឆ្នាំ ឋានៈ​នាយចំណង់ ។

សូម​បញ្ជាក់​ផង​ដែរ មក​ដល់​ពេល​នេះ ជន​រង​គ្រោះ​ត្រូវ​បាន​កងកម្លាំង​នៅ​តំបន់​នោះ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​១៦ មក​រា ខេត្ត​ព្រះ​វិហារ ។