សម្តេច​តេ​ជោ ៖ ច្បាស់​ណាស់ សុខទុក្ខ​របស់​កម្មក​រ គឺជា​សុខទុក្ខ​របស់ខ្ញុំ​

ភ្នំពេញ:
​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ទន្ទឹមនឹង​យុទ្ធនា​ការចុះ​ចែកចាយ​ទឹក ទ្រង់ទ្រាយ​ធំ ជូន​ប្រជាពលរដ្ឋ ខ្វះ​ទឹក​ដោយសារ​គ្រោះរាំងស្ងួត ខ្ញុំ​បាន​ឆ្លៀតពេល​ពី​ការងារ​ចុះមក​សួរសុខទុក្ខ កូនក្មួយ​ជា​កម្មករ​កម្មការិនី នៅ​ខេត្ត​ព្រះសីហនុ តាម​រថភ្លើង​កាលពី​ម្សិលមិញ​។​

​នៅ​ព្រឹក​ថ្ងៃទី​១ ឧសភា ឆ្នាំ​២០១៦ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី បុគ្គលិក មន្ត្រី​កំពង់ផែ​ស្វ័​យ័​ត​ក្រុងព្រះសីហនុ និង​ដើម្បី​អបអរសាទរ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា លើក​ទី​១៣០ ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា
សម្តេច ចង់យកថ្ងៃទិវាពលកម្មអន្តរជាតិ ហៅថា ជាទិវាធនធានមនុស្សកម្ពុជា ១ឧសភា
ដើម្បីចូលរួមជាមួយ ទិវាពលកម្មអន្តរជាតិ១ឧសភាដែរ
ពីព្រោះរាល់ថ្ងៃនេះ កម្ពុជាយើង កំពុងតែបណ្តុះបណ្តាលធនធានមនុស្ស។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា កម្ពុជា កំពុងមានសុខសន្តិភាព
មានការរីកចម្រើន បែរជាមានអ្នកខ្លះ ធ្វើលិខិតថ្វាយព្រះមហាក្សត្រថា
កម្ពុជា កំពុងស្ថិតក្នុងភាពវិបត្តនេះ ជាការភូតកុហក ទាំងស្រុង
កុហក ទាំងព្រះមហាក្សត្រផងដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា
ព្រះមហាក្សត្រ គឺព្រះអង្គមានព្រះនេត្រដែរ ដូច្នេះមិនអាចកុហកព្រះអង្គបានទេ។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ ដែល​បាន​មកជួប​សំណេះសំណាល​ស្វែងយល់ អំពី​សុខទុក្ខ​កូនក្មួយ​កម្មករ កម្មការិនី​ដោយផ្ទាល់ នៅ​ក្រុងព្រះសីហនុ នៅក្នុង​ទិវារ​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី​១៣០​នៅថ្ងៃនេះ​។ ច្បាស់​ណាស់ សុខទុក្ខ​របស់​កម្មក​រ គឺជា​សុខទុក្ខ​របស់ខ្ញុំ​។ ខ្ញុំ​បន្ត​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​វិនិយោគទុន បន្ត​ខិតខំ​ដោះស្រាយ​យកចិត្ត ទុកដាក់​ទៅលើ​ប្រាក់ខែ​កម្មករ ក៏ដូចជា​លក្ខខណ្ឌ​ការងារ និង​សុខុមាលភាព​កម្មករ​។ ខ្ញុំ​សប្បាយចិត្ត​ផងដែរ ដែល​ប្រាក់ខែ​កម្មករ​បាន​តម្លើង​ជា​បន្តរ​បន្ទាប់​ជា​រៀលរាល់​ឆ្នាំ ជាមួយ​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដែល​កម្មករ​យើង​ទទួលបាន​។ រាជរដ្ឋាភិបាល​បាននិងកំពុង​ខិតខំ​ទាក់ទាញ​ការវិនិយោគ​ដើម្បី​បង្កើន​ផលិតកម្ម បង្កើត​ការងារ​ធ្វើ និង​បង្កើន​ប្រាក់ចំណូល​ជូន​កម្មករ​កម្ម​ការ​នី និង​ប្រជាជន​ទូរ​ទៅ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​សូម​ជូនពរ​កូនក្មួយ​ជា​កម្មករ​កម្មការិនី​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​នៅ​ទូទាំងប្រទេស សូម​ជួបតែ​សំណាងល្អ និង​ពុទ្ធពរ​៤​ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈកំ​បី​ឃ្លៀងឃ្លាត​ឡើយ​។ ខ្ញុំ​ក៏​សូម​ឆ្លៀត​យក​ឱកាស​នេះ​អរគុណ​និង​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ និង​សប្បុរ​ជ​នានា​ដែល​បាន​ជួយ ឧបត្ថម្ភ​ទឹកស្អាត និង​បាន​ស្តារ​ប្រឡាយ ស្តារអណ្តូង និង​ស្តារ​ស្រះ​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ ខ្វះខាត​ទឹក​ទទួលទាន​នៅ​ទូទាំងប្រទេស​៕​

សម្តេច​តេ​ជោ ៖ ច្បាស់​ណាស់ សុខទុក្ខ​របស់​កម្មក​រ គឺជា​សុខទុក្ខ​របស់ខ្ញុំ​

សម្តេច​តេ​ជោ ៖ ច្បាស់​ណាស់ សុខទុក្ខ​របស់​កម្មក​រ គឺជា​សុខទុក្ខ​របស់ខ្ញុំ​

សម្តេច​តេ​ជោ ៖ ច្បាស់​ណាស់ សុខទុក្ខ​របស់​កម្មក​រ គឺជា​សុខទុក្ខ​របស់ខ្ញុំ​