មេដឹកនាំ​សហជីព ដឹកនាំ​កម្មករ ហែរ​ក្បួន​នៅតាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១ ឧសភា​

ភ្នំពេញ:
ក្រុម​មេដឹកនាំ​សហជីព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ដឹកនាំ​កម្មករ ហែរ​ក្បួន​នៅតាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០១ ឧសភា ដើម្បី​អបអរសាទរ​ខួប​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១៣០ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ២​ពាន់​នាក់​។​
​    ​ការជួបជុំ​ហែរ​ក្បួន ជួបជុំគ្នា​នៅមុខ​សួនច្បារ​ក្រុមប្រឹក្សា​អភិ​វ​វឌ្ឍន៍​កម្ពុជា (​ស៊ី​ឌី​ស៊ី​) រួច​ហែរ​ក្បួន​ទៅកាន់​វិមាន​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​ជូន​រដ្ឋសភា និង​រាជរដ្ឋាភិបាល​។ ការ​ហែរ​ក្បួន​នេះ គឺមាន​ការ​កាន់​បដារ និង​ពាក្យស្លោក​ផ​ង​ដែរ​។​
​    ​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ឲ្យ​ដឹងថា គោល​
​បំណង នៃ​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ឆ្នាំនេះ គឺមាន​គោលបំណង​ពីរ​ធំៗ ទី​១.​អបអរសាទរ និង​រម្លឹក​ខួប​លើក​ទី​១៣០ និង​ទី​២.​ថ្លែង​សារ និង​ដាក់​ញត្តិ​ជូន​រដ្ឋសភា និង​រដ្ឋាភិបាល ពាក់ព័ន្ធ​ការងារ​រំលោភសិទ្ធិ​ការងារ​កន្លងមក ប្រាក់​ឈ្នួល កិច្ចសន្យាការងារ​ខ្លី សុខភាព សុវត្ថិភាព សន្តិសុខ​សង្គម​។​
​    ​លោក​បន្តថា ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ពិនិត្យមើល​សេចក្តីព្រាងច្បាប់​សហជីព បើ​មាន​កន្លែង​ណា​ប៉ះពាល់​សហជីព សុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ឡើងវិញ​៕​

មេដឹកនាំ​សហជីព ដឹកនាំ​កម្មករ ហែរ​ក្បួន​នៅតាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១ ឧសភា​

មេដឹកនាំ​សហជីព ដឹកនាំ​កម្មករ ហែរ​ក្បួន​នៅតាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១ ឧសភា​