កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល អបអរសាទរ ខួប​លើក​ទី ១៥៣ ទិវា​ពិភពលោក​កាកបាទក្រហម​ក អឌ្ឍចន្ទ​ក្រហម​

ភ្នំពេញ:
 ក្រុង​តាខ្មៅ នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បាន​ប្រារព្ធ​ពិធី​អបអរសាទរ ខួប​លើក​ទី ១៥៣ ទិវា​ពិភពលោក​កាកបាទក្រហម​ក អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០១៦ ក្រោម​ប្រធានបទ “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​” ក្រោម​អធិបតី លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា ។

​កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ប្រធានកិត្តិយស និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន នឹង​ប្រារព្ធ​មិ​ទ្ទី​ញ​ថ្នាក់ជាតិ ដើម្បី​អបអរសាទរ ខួប​ទី ១៥៣ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០១៦ ក្រោម​ប្រធានបទ “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់ថា អង្គ​មិ​ទ្ទី​ញ ៨ ឧសភា នេះ នឹងធ្វើ​ការអំពាវនាវ​ដល់​សប្បុរស​ជនជាតិ និង​អន្តរជាតិ បន្ថែមទៀត​ចូលរួម​បរិច្ចាគ​ធនធាន​ហិរញ្ញវត្ថុ​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ក្នុងន័យ​លើកកម្ពស់​នូវ វប្បធម៌​ចែករំលែក និង​ដើម្បីឱ្យ​ប្រធានបទ “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​” នេះ ទទួលបាន​ប្រសិទ្ធភាព និង​ជោគជ័យ​បន្ថែមទៀត​៕​