Huawei P9 នឹងធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ក​ផ្អើល​ជាមួយនឹង​ភាពលេច​ធ្លោ​ផ្តាច់​គេ​

ភ្នំពេញ:
​ក្រោយពី​លេចមុខ​ក្នុង​កម្មវិធី​សម្ភោ​ធ​នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃទី​៦ ខែមេសា​កន្លងទៅនេះ P9 កាន់តែ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​ទូទាំង​ពិភពលោក​ទន្ទឹងរង់ចាំ​ស្មា​ត​ហ្វូ​ន​ដ៏​ពិសេស​នេះ​រឹតតែ​ខ្លាំង​ឡើង​ថែមទៀត​។ ថ្ងៃនេះ យើង​នឹង​បង្ហាញ​លម្អិត​ថា​តើ​លក្ខណៈសម្បត្តិ​របស់ P9 មាន​ភាព​លេចធ្លោ និង​ពិសេស​យ៉ាងណាខ្លះ​។

​កាមេរ៉ា​ភ្លោះ Leica មិន​ធ្លាប់មាន​

​ចំណុច​ដំបូង​ដែល​ធ្វើ​ឲ្យ P9 ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងច្រើន​កុះករ​បែបនេះ គឺ​ដោយសារតែ​កាមេរ៉ា​ភ្លោះ​សហការ​ផលិត​ជាមួយនឹង​ក្រុមហ៊ុន LEICA ដែលជា​ក្រុមហ៊ុន​កាមេរ៉ា​ដ៏​ល្បីល្បាញ​ទូទាំង​ពិភពលោក ដែល​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ស្មា​ត​ហ្វូ​ន​នេះ​។

​បើ​និយាយ​ដល់​គុណភាព​រូបភាព​ដែល​ថត​ដោយ​កាមេរ៉ា​ភ្លោះ​នេះ​វិញ​គឺមាន​នូវ​កម្រិត​រូបភាព​ភ្លឺ​ច្បាស់ និង​មាន​ជម្រៅ​រូបភាព (Depth) ដូច​មើល​នឹង​ភ្នែក​របស់​យើង​ផ្ទាល់​ផងដែរ​។ នេះ​គឺ​ដោយសារតែ​កាមេរ៉ា​ទាំង​២​នេះ​ធ្វើការ​យ៉ាង​ស៊ីសង្វាក់​ជាមួយគ្នា ដោយ​កាមេរ៉ា​នៅ​ខាងឆ្វេង​គឺ​កាមេរ៉ា​ស​ខ្មៅ​(monochrome) សម្រាប់​ចាប់យក​នូវ​ជម្រៅ​រូបភាព និង​ពន្លឺ​ទីកន្លែង​ដែល​អ្នក​ថត លៃ​យ៉ាងណា​មិន​ឲ្យ​រូបភាព​អ្នក​ស្លេក​នោះទេ ខណៈដែល​កាមេរ៉ា​នៅ​ខាងស្តាំ​ជាប់​នឹង​ភ្លើង Flash គឺជា​កាមេរ៉ា​RGB មាន​ជំនាញ​ឯកទេស​ខាង​ចាប់​ពណ៌ និង​លៃ​តម្រូវ​កម្រិត​ពណ៌​ធ្វើយ៉ាងណា​ឲ្យ​ដូច​ទៅនឹង​ពណ៌​ធម្មជាតិ តែ​រូបភាព​មាន​ភាពច្បាស់​ជាង​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ដទៃ​ដោយសារតែ​កាមេរ៉ា​ភ្លោះ​នេះ​ក៏​ធ្វើការ​បន្ថែម​កម្រិត​ពន្លឺ​ដើម្បី​ធ្វើ​ឲ្យ​គ្រប់​រូបភាព​ដែល​អ្នកធ្វើ​ការចាប់យក​មាន​ភាព​ភ្លឺ​ច្បាស់​។

​បើ​ប្រៀបធៀប​ជាមួយ​រូបភាព​ដែល​ចាប់យក​ដោយ​ស្មា​ត​ហ្វូ​ន​ផ្សេងទៀត រូបភាព​ពី​P៩ គឺមាន​គុណភាព​ភ្លឺ​ច្បាស់​ជាង និង​មាន​កម្រិត​ពន្លឺ​ធម្មជាតិ​ជាង ដោយសារ​កាមេរ៉ា​ភ្លោះ​នៅលើ​P9 ធ្វើការ​បន្ថែម​ពន្លឺ​បាន​ច្បាស់​ជាង​កាមេរ៉ា​ដទៃ​ចាប់ពី​១០០ ភាគរយ រហូត ២៧០ ភាគរយ​ឯណោះ​។

​កាមេរ៉ា​ភ្លោះ LEICA នេះ​ក៏មាន​មុខងារ Fast Focus ដែល​អាច​ចាប់​រូបភាព​ដែល​កំពុងមាន​សកម្មភាព​បាន​យ៉ាង​រហ័ស​ជាទីបំផុត ដោយ​ច្បាស់​មិន​ព្រិល​នោះទេ ហើយ​រូបភាព​អ្នក​ផ្តោតលើ​(Focus) និង​ផ្ទៃ​ខាងក្រោយ​គឺ​មើលទៅ​ដាច់ពីគ្នា​តែម្តង ដូច​រូបថត​ដែល​ចាប់យក​ដោយ​កាមេរ៉ា DSLR ផងដែរ​។

LEICA ក៏បាន​ដាក់បញ្ចូល​នូវ​មុខងារ​បន្ថែម​សម្រាប់​ការថតរូប​ដូចជា មុខងារ​ចាប់​រូបភាព​ជិត​ដោយ​ប្រើ​ឡា​ហ្ស៊ែ​រ (Laser Focusing) និង​មុខងារ​ចាប់​រូបភាព​ឆ្ងាយ​ដោយ​ប្រើ​មុខងារ​ចាប់​ជម្រៅ​និង​ចម្ងាយ​រូបភាព (Precise Depth Focusing) កម្រិត​កុងត្រា​ស់ (Contrast) ដែល​ដំណើរ​ការគួរ​ជាទី​គាប់ចិត្ត ដែល​ទាំងនេះ​គឺជា​អ្វីដែល​អ្នក​ថតរូប​ជំនាញ​ត្រូវការ​ជា​ចាំបាច់​អស់​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ឥឡូវនេះ Huawei បាន​នាំយកមក​ដាក់​លើ P9 ដែល​កំពុង​តែមាន​ប្រជាប្រិយភាព​មួយ​នេះ​។

អេក្រង់ និង​ការ​រចនា​

P9​មាន​អេក្រង់​ទំហំ ៥.២ អ៊ី​ញ ត្រូវបាន​ស្រោប​ដោយ​កញ្ចក់ 2.5D គុណភាព​ខ្ពស់បំផុត នៅ​ផ្នែក​ខាងលើ វ័ណ្ឌ​ជុំវិញ​ដោយ​សារធាតុ​អាលុយមីញ៉ូម​ដែលមាន​រឹម​បែប​គ្រាប់​ត្បូង​ពេជ្រ​បញ្ចេញ​ភាព​ភ្លឺ​ផ្លេក​រលោង​ឆើតឆាយ​បំផុត​។

P9 មាន​កម្រាស់​ស្តើង​បំផុត​គឺ​ត្រឹមតែ ៦.៩៥​ម​ម ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង ស្មា​ត​ហ្វូ​ន​ដទៃទៀត ហើយ​អ្វីដែល​រឹតតែ​ពិសេស និង​អស្ចារ្យ​ទៀត​នោះ​គឺ​កាមេរ៉ា​របស់ P9 មិន​លៀន​ចេញមកក្រៅ​ដូច​ស្មា​ត​ហ្វូ​ន​ផ្សេង​នោះទេ​។ ផ្នែក​ខាងក្រោយ​របស់​ស្មា​ត​ហ្វូ​ន​នេះ​គឺមាន​ភាព​រលោង រាបស្មើ​តែម្តង​។

​រីឯ​គែម​អេក្រង់​វិញទៀត​សោត ក៏មាន​លក្ខណៈ​ស្តើង​ផងដែរ​គឺ​ត្រឹមតែ ១.៧​ម​ម ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​នេះ​សឹងតែ​គ្មាន​គែម អេក្រង់ ទៅហើយ ដែល​នេះ​គឺ​គុណសម្បត្តិ​មួយ​សម្រាប់​អ្នកប្រើប្រាស់​នៅពេលដែល​ចុច​លើ​ផ្ទៃ​អេក្រង់ និង​ធ្វើ​ឲ្យ​អេក្រង់​ស្មា​ត​ហ្វូ​ន​នេះ​មើលទៅ​មាន​លក្ខណៈ​ធំ​ទូលាយ​។

P9 មាន​ទំហំ​ផ្ទុក 64GB មាន​ពណ៌​មាស​ដ៏​ភ្លឺរលោង ដែលជា​ស្តង់ដា​ពណ៌​តួ​ទូរស័ព្ទ​លេចធ្លោ​មួយ ជាមួយនឹង​តួ​ផ្នែក​ខាងក្រោយ​ធ្វើ​ពី​ដែក​ពណ៌​មាស​ភ្លឺរលោង​ឆ្នូត​តូចៗ​ទាក់ភ្នែក​បំផុត​។ លើសពីនេះទៅទៀត បើ​ក្រឡេក​ទៅ​មើល P9 ពណ៌​ស រលោង​វិញ គឺ​រលោង ជាង​ថ្នាំ​ឡាន តម្លៃ​ថ្លៃៗ​កប់​ពពក​ទៅទៀត​ដែល​វា​ចាំង​រំលេច​រាល់​ពន្លឺ​ទាំងអស់ ដែល​ចាំង​ជះ មកលើ​ទូរស័ព្ទ​នេះ តែ​ឆ្នូត​នីមួយៗ​នៃ​ចំណាំងផ្លាត​ដែល​ជះ​ពី​តួ​ស្មា​ត​ហ្វូ​ន​នេះ​ទៅវិញ​នោះ ធ្វើ​ឲ្យ​ពណ៌​នៅលើ​ទូរស័ព្ទ​នេះ​កាន់តែ​អស្ចារ្យ​ថែមទៀត​។

P9 មាន ៦​ពណ៌​សម្រាប់​ជ្រើសរើស​ទៅតាម​ចំណង់​ចំណូលចិត្ត​គឺ ពណ៌​សលាយ​ប្រផេះ ពណ៌​មាស​ក្រហម ពណ៌​ទឹកប្រាក់ ពណ៌​មាស​ស្តើង ពណ៌​សេ​រ៉ា​មិច​ស និង ពណ៌​មាស​ភ្លឺ​ចាំង​។​

​សមត្ថភាព និង​គុណភាព​ថ្ម​

P9 ត្រូវបាន​ផលិតឡើង​ដើម្បី​សមត្ថភាព​ដំណើរការ​ខ្ពស់ និង​មាន​ល្បឿន​លឿន​បំផុត​ទាំង​ដំណើរការ និង​ការប្រើ​អ៊ិន​ធើ​ណិ​ត​ដែលជា​ចំនុច​ធ្វើ​ឲ្យ Huawei ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​កាន់តែច្រើន​។ ជាមួយនឹង​អេក្រង់​ទំហំ 5.2 អ៊ី​ញ និង​កម្រិត​ភាពច្បាស់​ដល់​ទៅ 1080 ភិ​ក​ស៊ែ​ល (Pixels) ស្មា​ត​ហ្វូ​ន P9 ដំណើរការ​លើ​អង្គ​ចងចាំ​ជំនាន់​ថ្មី​ប្រភេទ Kirin 955 2.5GHz 64-bit ARM-based Processor ដែលជា​ធ្វើ​ឲ្យ P9 ក្លាយជា​ស្មា​ត​ហ្វូ​ន​ដែលមាន​សមត្ថភាព​ដំណើរការ​លឿន​បំផុត​នាំមុខគេ ហើយ​ប្រើ​ថ្ម​ទំហំ​3,000mAh កាន់​ជាប់​បានយូរ​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​នេះ​ជា​ស្មា​ត​ហ្វូ​ន​ដ៏​ល្អ​បំផុត​ទាំង​ផ្នែក​សមត្ថភាព និង​ថាមពល​ថ្ម​៕

Huawei P9 នឹងធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ក​ផ្អើល​ជាមួយនឹង​ភាពលេច​ធ្លោ​ផ្តាច់​គេ​

Huawei P9 នឹងធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ក​ផ្អើល​ជាមួយនឹង​ភាពលេច​ធ្លោ​ផ្តាច់​គេ​
Huawei P9 នឹងធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ក​ផ្អើល​ជាមួយនឹង​ភាពលេច​ធ្លោ​ផ្តាច់​គេ​

Huawei P9 នឹងធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ក​ផ្អើល​ជាមួយនឹង​ភាពលេច​ធ្លោ​ផ្តាច់​គេ​
Huawei P9 នឹងធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ក​ផ្អើល​ជាមួយនឹង​ភាពលេច​ធ្លោ​ផ្តាច់​គេ​

Huawei P9 នឹងធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ក​ផ្អើល​ជាមួយនឹង​ភាពលេច​ធ្លោ​ផ្តាច់​គេ​

Huawei P9 នឹងធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ក​ផ្អើល​ជាមួយនឹង​ភាពលេច​ធ្លោ​ផ្តាច់​គេ​

Huawei P9 នឹងធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ក​ផ្អើល​ជាមួយនឹង​ភាពលេច​ធ្លោ​ផ្តាច់​គេ​

Huawei P9 នឹងធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ក​ផ្អើល​ជាមួយនឹង​ភាពលេច​ធ្លោ​ផ្តាច់​គេ​