ព្រះរាជអាជ្ញា កំពុង​សាកសួរ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អគ្គលេខាធិការរង​គ​.​ជ​.​ប​.

ភ្នំពេញ:
នៅ​ព្រឹក​ថ្ងៃទី​១ ឧសភា​នេះ មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ចំនួន​៤​នាក់ និង​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត កំពុង​ត្រូវបាន​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ​​សាកសួរ ពាក់ព័ន្ធ​ករណី​ពុករលួយ សូកប៉ាន់ កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ កុំ​ឲ្យ​និយាយ​ការពិត​ប្រាប់​អាជ្ញា​ធរមាន​សមត្ថកិច្ច រឿង​ស្នេហា​ជាមួយ​លោក កឹម សុខា​។​

​ជនជាប់ចោទ​ទាំង​៥​នាក់ ត្រូវបាន​អង្គភាព​ប្រ​ឆាំ​អំពើពុករលួយ​បញ្ជូន​ខ្លួន​ទៅ​តុលាការ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមេសា ហើយ​នៅ​ព្រឹក​ថ្ងៃទី​១ ឧសភា នេះ បាន​បញ្ជូនមក​ម្តងទៀត​​ដើម្បីអោយ​ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបសួរ បន្ត​ការសាកសួរ​។​
​ជនជាប់ចោទ​ទាំង​៥​នាក់ រួមមាន លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក​។
​លោក​ណៃ វ៉ង​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក​។
​លោក​យី សុខសាន្ត មន្ត្រីជាន់ខ្ពស់​សមាគម​អាដហុក​។ អ្នក​ទាំងបី​នេះ បាន​ចូល​ឆ្លើយបំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពក​រលួយ នៅ​ថ្ងៃទី​២៧ ខែមេសា​។ ចំណែក​លោក​នី ចរិយា​ អគ្គលេខាធិការរង គ​.​ជ​.​ប​. និង​អ្នកស្រី កឹម មុនី មន្ត្រី​ផ្នែក​ស៊ើប​​អង្កេត​កុមារ និង​ស្ត្រី នៃ​សមាគម​អាដហុក ចូល​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​២៨ ខែមេសា​៕​

ព្រះរាជអាជ្ញា កំពុង​សាកសួរ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អគ្គលេខាធិការរង​គ​.​ជ​.​ប​.
លោក​នី ចរិយា​ អគ្គលេខាធិការរង គ​.​ជ​.​ប​.
ព្រះរាជអាជ្ញា កំពុង​សាកសួរ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អគ្គលេខាធិការរង​គ​.​ជ​.​ប​.
​លោក​ណៃ វ៉ង​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក

ព្រះរាជអាជ្ញា កំពុង​សាកសួរ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អគ្គលេខាធិការរង​គ​.​ជ​.​ប​.