ខ្ទឹមស អាចជួយព្យាបាលមេរោគឆ្លងក្នុងទ្វារមាស

ស្ត្រីប្រើវិធីព្យាបាលទ្វារមាស ដើម្បីព្យាបាលមេរោគផ្សិត និងបាក់តេរីឆ្លងក្នុងទ្វារមាស។ ជានិច្ចកាល មេរោគផ្សិត និងបាក់តេរីតែងតែប្រឆាំងនឹងថ្នាំ ដូច្នេះមេរោគនេះ នឹងកើតឡើងម្តងទៀត។ ស្ត្រីជាច្រើនប្រើវិធីព្យាបាលតាមបែបធម្មជាតិដូចជា ប្រើរុក្ខជាតិខ្ទឹមស។

 

ខ្ទឹមស អាចជួយព្យាបាលមេរោគឆ្លងក្នុងទ្វារមាស
ដោយឆ្លងកាត់បទពិសោធន៍ជាច្រើន យើងអាចសរុបបានថា វិធីព្យាបាលនេះបានជួយដល់ស្ត្រីជាច្រើននាក់។ មិនថាក្មេងស្រី និងស្ត្រីក៏ដោយ តែងតែប្រឈមមុខនឹងការឆ្លងមេរោគក្នុងទ្វារមាស បើទោះបីជាអ្នកជំនាញផ្នែករោគស្ត្រីបានផ្លាស់ប្តូរវិធីព្យាបាល អាចកម្ចាត់វាបានក៏ដោយ។

វិធីព្យាបាលដោយប្រើក្លែបខ្ទឹមស
យើងប្រាកដជាធ្លាប់ដឹងហើយថា ខ្ទឹមសមានផ្ទុកនូវសារធាតុប្រឆាំងមេរោគផ្សិត បាក់តេរី និងវីរុស។ អត្ថប្រយោជន៍ទាំងនេះជាមូលហេតុដែលអ្នកគួររួមបញ្ចូលខ្ទឹមសឲ្យបានញឹកញាប់ទៅក្នុងរបបអាហារ។ មនុស្សជាច្រើនប្រើរូបមន្តឱសថផ្សេងៗពីខ្ទឹមស។ ប៉ុន្តែមានមនុស្សមួយចំនួនប៉ុណ្ណោះគិតថា ប្រើក្លែបខ្ទឹមសដើម្បីព្យាបាលទ្វារមាស។

ស្ត្រីជាច្រើនមិនហ៊ានសាកល្បងប្រើខ្ទឹមសសម្រាប់ព្យាបាលទ្វារមាសទេ ព្រោះដោយសារភាពភ័យខ្លាចថា វានឹងមិនរលាយ នៅពេលប្រើវិធីនេះទៀងទាត់។

តែទោះបីជាយ៉ាងណា យើងមានវិធីមួយចំនួនដើម្បីធ្វើវាបាន៖
-    ហាន់ក្បាលខ្ទឹមស ដើម្បីឲ្យវាបញ្ចេញទឹកមកបានល្អ
-    ឬភ្ជាប់វានឹងស្បៃ ហើយប្រើវាដូចជាឆ្នុក។

ស្ត្រីដែលបានប្រើខ្ទឹមសបាននិយាយថា ក្នុងកំឡុងពេលប្រើវិធីព្យាបាល ទ្វារមាសបញ្ចេញទឹក ឬក្លិនក្រអូបនៅក្នុងមាត់ បើទោះបីជាដាក់វាចូលទៅក្នុងទ្វារមាសក៏ដោយ។

អ្វីដែលសំខាន់បំផុតគឺថា វិធីព្យាបាលប្រភេទនេះពិតជាផ្តល់អត្ថប្រយោជន៍ច្រើន ជាពិសេសមេរោគផ្សិត៕

ដោយ៖ ដារ៉ា
ប្រភព៖ healthadvisorgroup

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!