ជី​ជី អារម្មណ៍ល្អ​រាល់ពេល​ឱ្យតែ​…​

6 Videos


តារាសម្ដែង និងជាពិធីការិនីវ័យក្មេងគួរឲ្យស្រឡាញ់ និងជាទីពេញនិយមនៃយុវវ័យ ពិធីការិនី ជីជី កាលពីពេលថ្មីៗនេះ បានប្រាប់ពីអារម្មណ៍របស់នាងតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យ ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ និងស្រឡាញ់លើរូបនាង កាន់តែយល់ច្បាស់ពីបេះដូងរបស់ស្រី ស្រស់រូបនេះច្រើនជាងមុន ។

ជី​ជី អារម្មណ៍ល្អ​រាល់ពេល​ឱ្យតែ​…​

តាមអ្វីដែលបានសរសេរនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួននោះ ជីជី បានសរសេរថា «ពេលស្លៀកពាក់ សម្លៀកបំពាក់នេះម្ដងៗ អារម្មណ៍ល្អណាស់!» ។ ក្រោយការសរសេរបែបនេះហើយ ជីជី បានទទួល នូវការសរសើរយ៉ាងច្រើនពីសំណាក់មហាជន ក៏ព្រោះតែនាងចេះលើកស្ទូយនូវអត្តសញ្ញាណរបស់ ជាតិ បើទោះជាអ្នកគាំទ្រ និងតាមដានស្រីស្រស់ ជីជី ភាគច្រើន តែងឃើញនាងជានារីដែលទំនើប និយម និងចូលចិត្តតុបតែងខ្លួនបែបសម័យយ៉ាងណាក្ដី ។

ជី​ជី អារម្មណ៍ល្អ​រាល់ពេល​ឱ្យតែ​…​

សូមបញ្ជាក់ថា មិនមែនមានតែ ជីជី ទេដែលបង្ហាញពីអារម្មណ៍ស្រឡាញ់ និងពេញចិត្តក្នុងការស្លៀក សម្លៀកបំពាក់ប្រពៃណីខ្មែរនោះ ក្នុងនោះតារាស្រីប្រុសជាច្រើនតែងតែត្រូវបានមហាជនឃើញ ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី ក្នុងឱកាសបុណ្យជាតិធំៗជានិច្ច ហើយសិល្បករ និងសិល្បការិនីទាំងអស់ សុទ្ធតែបានបង្ហាញពីអារម្មណ៍ស្រឡាញ់ និងឲ្យតម្លៃវប្បធម៌ និងកេរមរតកជាតិដូចគ្នា ៕ ខេមរា

ជី​ជី អារម្មណ៍ល្អ​រាល់ពេល​ឱ្យតែ​…​
ជី​ជី អារម្មណ៍ល្អ​រាល់ពេល​ឱ្យតែ​…​
ជី​ជី អារម្មណ៍ល្អ​រាល់ពេល​ឱ្យតែ​…​
ជី​ជី អារម្មណ៍ល្អ​រាល់ពេល​ឱ្យតែ​…​
ជី​ជី អារម្មណ៍ល្អ​រាល់ពេល​ឱ្យតែ​…​
ជី​ជី អារម្មណ៍ល្អ​រាល់ពេល​ឱ្យតែ​…​
ជី​ជី អារម្មណ៍ល្អ​រាល់ពេល​ឱ្យតែ​…​