ជនជាតិចិន​បើករថយន្តបុក​មេភូមិទួលទទឹង​ស្លាប់នៅព្រៃនប់ព្រឹកមិញ

ខេត្តព្រះសីហនុ ៖ បុរសចំណាស់​ម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្រ្គោះ​ ដោយសារគ្រោះថ្នាក់​ចរាចរណ៍រថយន្តបុកម៉ូតូ ។

ឧបទ្ទវហេតុនេះបាន​កើតឡើងនៅវេលាម៉ោង៩និង៣០នាទី​ព្រឹកថ្ងៃទី០១ ឧសភា ​២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិទួលទទឹង១ ​ឃុំទួលទទឹង ​ស្រុកព្រៃនប់ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា​ រថយន្តបង្កម៉ាកប៉ាហ្សេរ៉ូ ​ព៌ណទឹកប៊ិច ​ពាក់ស្លាកលេខភ្នំពេញ 2I 0457 ​បើកបរដោយជនជាតិចិនមិនទាន់ស្គាល់អត្តសញ្ញាណ ​បានបើកបុកម៉ូតូពីក្រោយ​ ​​ខណៈបើកស្របទិសគ្នាក្នុងទិស​ដៅ​ភ្នំពេញ-ខេត្តព្រះសីហនុ ​បណ្តាលឈ្មោះ ម៉ុង ស៊ុន អាយុ៦៥ឆ្នាំ​ ​ជាមេភូមិទួលទទឹង​ស្លាប់ ​ពេលបញ្ជូនទៅសង្រ្គោះ​នៅគ្លីនិក​ឯកជន​មួយនៅវាលរេញ ។

បច្ចុប្បន្នជនជាតិចិន​និងរថយន្តព្រមទំាងម៉ូតូ ​បានត្រូវសមត្ថកិច្ចបញ្ជូន​មករក្សាទុកនៅប៉ុស្តិ៍នគរបាល​រដ្ឋបាលទួលទទឹង រង់ចំា​​ដោះស្រាយ​​តាមច្បាប់ ៕