លោក​ស៊ុន ចាន់ថុល ប្រកាស​បញ្ចុះ​តំលៃ​ដឹកជញ្ជូន នាឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣០ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​

ភ្នំពេញ:
​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន សម្តេចនាយក​រដ្ឋមន្ត្រី អំពី ការបញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន នាឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣០ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ដោយមាន​ការឯកភាព​ពី កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​(PPAP) កាំសាប​(KAMSAB) និង​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​។ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កាំសាប បញ្ចុះ​កម្រៃ​សេវា​១០% រីឯ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បញ្ចុះ​កម្រៃ​សេវា​៥% ។

​នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​(PAS) លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អមដំណើរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​កម្មករ​កម្មការិនី និយោជិត​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣០​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង​អំពី​សារសំខាន់​នៃ​កំពង់ផែ ក្នុងការ​បម្រើសេវា​ដឹកជញ្ជូន​។ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​៖ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ពង្រីក និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព ក្នុង​ការផ្តល់សេវា​ដឹកជញ្ជូន​ឲ្យ​កាន់តែ​ល្អប្រសើរ​ដល់​អតិថិជន​ទាំងអស់​។ លោក​ទេសរដ្ឋមន្ត្រី បានកត់សម្គាល់​អំពី ការកើនឡើង​នៃ​ចំនួន​កុងតឺន័រ ចំនួន​១៧% នៅ​ឆ្នាំ​២០១៥​។ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សហការ​ជាមួយ​អ្នកជំនាញ​របស់​អង្គការ JICA កំពុង​សិក្សា​ពី លទ្ធភាព​នៃ​ការកសាង​ផែ​កុងតឺន័រ​ថ្មី​មួយ ដែលមាន​ប្រវែង​៣៥០​ម៉ែត្រ និង​ជម្រៅ​១៤,៥​ម៉ែត្រ ដែល​អនុញ្ញាតឱ្យ​ប្រភេទ​នាវា​ធំៗ ៩៣% នៅលើ​ពិភពលោក អាច​ប្រើប្រាស់​សេវា​កំពង់ផែ​នេះ​បាន​។ ការសាងសង់​ផែ​នេះ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៧ និង​បញ្ចប់​នៅ​ឆ្នាំ​២០២១​។​

​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន សម្តេចនាយក​រដ្ឋមន្ត្រី ផងដែរ​អំពី ការបញ្ចុះ​តម្លៃ​សេវា ដោយមាន​ការឯកភាព​ពី កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​(PPAP) កាំសាប​(KAMSAB) និង​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​។ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កាំសាប បញ្ចុះ​កម្រៃ​សេវា​១០% រីឯ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បញ្ចុះ​កម្រៃ​សេវា​៥% ។ ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​បញ្ចុះ​តំលៃ​ដឹកជញ្ជូន​ចំនួន​១០​ដុល្លារ សម្រាប់​កុង​តេ​ន័​រ ៤០​ហ្វី​ត និង​៥​ដុល្លារ សម្រាប់ ២០​ហ្វី​ត ។ ការបញ្ចុះ​តំលៃ​ទាំងនេះ ត្រូវបាន​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦​នេះ​តទៅ ដែលជា​ផ្នែក​មួយ​នៃ​ផែនការ ១០០​ថ្ងៃ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕

លោក​ស៊ុន ចាន់ថុល ប្រកាស​បញ្ចុះ​តំលៃ​ដឹកជញ្ជូន នាឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣០ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​

លោក​ស៊ុន ចាន់ថុល ប្រកាស​បញ្ចុះ​តំលៃ​ដឹកជញ្ជូន នាឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣០ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​

លោក​ស៊ុន ចាន់ថុល ប្រកាស​បញ្ចុះ​តំលៃ​ដឹកជញ្ជូន នាឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣០ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​