មន្ត្រី​យោធា​ម្នាក់ ជាន់មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង ពេល​ដើរល្បាត​តាម​ព្រំដែន​កម្ពុជា​-​ថៃ​

ភ្នំពេញ:
 មន្ត្រី​យោធា​ម្នាក់​ពេល​ដើរល្បាត​តាម​ព្រំដែន​កម្ពុជា​-​ថៃ ជាន់មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង​។ មន្ត្រី​យោធា​រូបនោះ​ឈ្មោះ លី លួ​ន ឋានៈ​នាយចំណង់ អាយុ​៣៦​ឆ្នាំ បម្រើ​ការងារ​នៅ​ផ្នែក​សឹក​រង ស្រុក​ជាំ​ក្សាន្ត នៃ​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​ខេត្តព្រះវិហារ បានទទួល​រងគ្រោះ​ដាច់​ជើង​ម្ខាង​ដោយ​ជាន់មីន ខណៈ​ចុះ​បេសកកម្ម​ការងារ​ល្បាត​តាម​ព្រំដែន ។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦ ឋិត​តាម​បណ្តោយ​ព្រំដែន កម្ពុជា​-​ថៃ ត្រង់ចំណុច តំបន់​បូ​ស្បូវ ស្ថិត​ភូមិ​ឈើទាល​គង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ។

​បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ៕

មន្ត្រី​យោធា​ម្នាក់ ជាន់មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង ពេល​ដើរល្បាត​តាម​ព្រំដែន​កម្ពុជា​-​ថៃ​

មន្ត្រី​យោធា​ម្នាក់ ជាន់មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង ពេល​ដើរល្បាត​តាម​ព្រំដែន​កម្ពុជា​-​ថៃ​