លោក​ចេង មុនី​រ៉ា​ អភិបាលរង​ខណ្ឌ​ដង្កោ​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់

លោក​ចេង មុនី​រ៉ា​ អភិបាលរង​ខណ្ឌ​ដង្កោ​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់



ភ្នំពេញ ​៖​ លោក​ចេង មុនី​រ៉ា  ​អភិបាលរង​ខណ្ឌ​ដង្កោ តំណាង​លោក​នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​ខណ្ឌ​ដង្កោ នា​រសៀល​ថ្ងៃ​សៅរ៍​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦ បាន​ដឹកនាំ​ក្រុមការងារ តាម​បណ្តា​សង្កាត់​មួយចំនួន ចុះសួរសុខទុក្ខ និង​ផ្តល់​ទឹកស្អាត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​កំពុង​ជួបប្រទះ ការ​ខ្វះខាត​ទឹក នៅ​សង្កាត់​សាក់​សំពៅ ហើយក៏​បន្ត​ចុះ​ពិនិត្យ ការ​សាងសង​អគារ និង​ពិនិត្យ​ការ​ត​បណ្តាញ​ទឹក​ជូន​ប្រជាពលរដ្ឋ ទៅតាម​ខ្នង​ផ្ទះ។

លោក​ចេង មុនី​រ៉ា បាន​ថ្លែង​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​យក​ទុក្ខ​ដាក់​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​ទឹក​ព្រោះ​សព្វ​ថ្ងៃ​នេះ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ជួប​គ្រោះ​រាំងស្ងួត ខ្វះ​ទឹក​ប្រើប្រាស់ ហេតុនេះ​ ដោយមាន ការណែនាំ​ពី​លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​ខណ្ឌ​ដង្កោ លោក​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្ទាល់ ស្ថានភាព នៃ​ការរស់នៅ របស់​ប្រជាពលរដ្ឋ ទៅតាម​តំបន់​មួយ​ចំនួន ក្នុង​ខណ្ឌដង្កោ ដែល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក  ​ហើយ​ដោយ​ឃើញ​ថា មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់។ ដូច្នេះ​អាជ្ញាធរ​បាន​ដឹក​ទឹក​ស្អាត​មក​ផ្តល់​ជូន​ដល់​ពលរដ្ឋ ​ដែល​រស់នៅ​ក្នុង​ភូមិ​ខ្វិត​ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ។

លោក​ចេង មុនី​រ៉ា មានប្រសាសន៍​បន្ត​ថា នៅ​ថ្ងៃ​ដដែល​នោះ​លោក ក៏បាន​ចុះ​ពិនិត្យ​ការសាងសង់ បង្ហើយ​ទីស្នាក់ការ​គណបក្ស​សង្កាត់​ព្រៃវែង ហើយ​បាន​បន្ត​ចុះ​ពិនិត្យ​ការ​ត​បណ្ដាញ​ទឹកស្អាត របស់​រដ្ឋ​ចូល​តាម​ខ្នង​ ផ្ទះ​ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រៃ​ស​ខាងលិច និង​ភូមិ​ព្រៃ​ស​ខាងកើត សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ​ផង​ដែរ៕
លោក​ចេង មុនី​រ៉ា​ អភិបាលរង​ខណ្ឌ​ដង្កោ​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់

លោក​ចេង មុនី​រ៉ា​ អភិបាលរង​ខណ្ឌ​ដង្កោ​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់