រៀប​ការ​​​​ជាង​ ៤០០ ​គូ​​ អបអរ​​​ថ្ងៃ​​បញ្ចប់​ការ​សិក្សា

​​គូស្នេហ៍​ជនជាតិ​ចិន​​​​​​​​ជាង​ ៤០០​គូ ​​បាន​ព្រមព្រៀង​​គ្នា​​រៀប​ការ​​ជា​ក្រុម​​​​​​​ ​ដើម្បី​​អបអរ​សាទរ​​​​ថ្ងៃ​​បញ្ចប់​ការ​សិក្សា​​របស់​​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​ ៣០ មេសា ឆ្នាំ​ ២០១៦ ​​ម្សិលមិញ។

រៀប​ការ​​​​ជាង​ ៤០០ ​គូ​​ អបអរ​​​ថ្ងៃ​​បញ្ចប់​ការ​សិក្សា

គូស្នេហ៍​​ភាគ​​ច្រើន​​ជា​និស្សិត​​​ដែល​ទើប​បញ្ចប់​​​​ការសិក្សា​​​​នៅ​សាកល​វិទ្យាល័យ​​ហ្សេជាំង ​​​ទីក្រុង​​ហុងចូវ ​​ភាគ​ខាង​កើត​​​ខេត្ត​ហ្សេជាំង ប្រទេស​ចិន​​។ ​​ក្នុង​អាពាហ៍ពិពាហ៍​​​​​​​នេះ​ ពួក​គេ​​​បាន​ធ្វើ​ពិធី​​​​​ជូន​បាច់ផ្កា​​ និង​បំពាក់​ចិញ្ចៀន​ដល់​កូន​ក្រមុំ ​​គួរ​​ឲ្យ​រំភើប​​រីករាយ។

​​​ស្ថិត​​ក្នុង​​ឈុត​កូន​​ក្រមុំ​​​ពណ៌ស ​និង​​​ឈុត​​កូន​កំលោះ​​​អាវ​​ធំ​ពណ៌ខ្មៅ​ ​ពួកគេ​បាន​ប្រារព្ធ​​នៅ​​​​ទីលាន​លេង​កីឡា​ដ៏​ធំ​​មួយ​កន្លែង​​​ ​ដោយ​មាន​ការ​ចូល​រួម​​ពី​​សាច់ញាតិ​បងប្អូន​​ និង​មិត្តភ័ក្ដិ​​យ៉ាង​ច្រើន​កុះករ​ផងដែរ៕

រៀប​ការ​​​​ជាង​ ៤០០ ​គូ​​ អបអរ​​​ថ្ងៃ​​បញ្ចប់​ការ​សិក្សា

រៀប​ការ​​​​ជាង​ ៤០០ ​គូ​​ អបអរ​​​ថ្ងៃ​​បញ្ចប់​ការ​សិក្សា

រៀប​ការ​​​​ជាង​ ៤០០ ​គូ​​ អបអរ​​​ថ្ងៃ​​បញ្ចប់​ការ​សិក្សា

 

 

ប្រែសម្រួលនិងចុះផ្សាយដោយ៖ sabay (ឡេង ភារុណ)

ប្រភព៖ People’s Daily

  • រៀប​ការ​​​​ជាង​ ៤០០ ​គូ​​ អបអរ​​​ថ្ងៃ​​បញ្ចប់​ការ​សិក្សា已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/01  Category:កំសាន្ត
Tags: