វីដេអូ High Lights៖ Real Madrid ភ័យ​បុកពោះ​យប់មិញ ឯ Barcelona នៅ​បន្ត​កំពូល​តារាង

នាទី​ទី ៨០ ទើប Gareth Bale រក​គ្រាប់​បាល់​មួយ​គ្រាប់​ដើម្បី​​​អាច​ធ្វើ​ឲ្យ Real ​​​នៅ​បន្ត​​ដង្ហើម​ចុងក្រោយ​​សម្រាប់​ឱកាស​​ប្រជែង​ពាន​ជើង​ឯក​បាល់ទាល់​អេស្ប៉ាញ។

វីដេអូ High Lights៖ Real Madrid ភ័យ​បុកពោះ​យប់មិញ ឯ Barcelona នៅ​បន្ត​កំពូល​តារាង

វីដេអូ High Lights៖ Real Madrid ភ័យ​បុកពោះ​យប់មិញ ឯ Barcelona នៅ​បន្ត​កំពូល​តារាង

 

ចំណែក Barcelona ក៏​មិន​ឲ្យ​​ភ្លាត់​ក្នុង​ការ​រក ៣ ពិន្ទុ​ដើម្បី​បន្ត​កំពូល​តារាង​​ ស្រប​ពេល​ដែល Atletico Madrid ក៏​មិន​អាច​ឲ្យ​របូត​ឱកាស​មាសក្នុង​ការ​ស្វែង​រក​ជ័យជំនះ​លើ​ក្រុម Rayo Vallecano។

បាល់​ទាត់​អេស្ប៉ាញ​យប់​មិញ ប្រាកដ​ជា​មាន​ប្រិយមិត្ត​អ្នក​គាំទ្រ​ជា​ច្រើន​បាន​តាមដាន​ជាពិសេស​ចង់​ដឹង​លទ្ធផល ដោយសារ​ក្រុម​ខ្លាំង​ទាំង ៣ កំពុង​ប្រជែង​គ្នា​ដណ្តើម​ជើង​ឯក​ ខណៈ​​ពួកគេ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ដើម្បី​មាន​ឱកាស​បន្ត​​ប្រជែង​តំណែង​ជើងឯក ហើយ​បើ​របូត​ចាញ់​​តែ​មួយ​ប្រកួត​​ក្នុង​វិនាទី​ចុងក្រោយ​ នឹង​អាច​ដឹង​លទ្ធផល​ភ្លាមៗ។

ឆ្លង​កាត់​ការ​ប្រកួត ៣៦ ប្រកួត​គិត​ទាំង​យប់​មិញ Barcelona នៅ​តែ​ឈរ​នៅ​ទី​កំពូល​តារាង​មាន ៨៥ ពិន្ទុ​ស្មើ​ក្រុម​លេខ​ពីរ Atletico Madrid ខុស​គ្នា​តែ​គ្រាប់​បាល់​សុទ​បញ្ចូល​ទី​ប៉ុណ្ណោះ ខណៈ​ដែល Real ឈរ​ចំណាត់​ថ្នាក់​ទី ៣ មាន ៨៤ ពិន្ទុ​គម្លាត​គ្នា​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ។

Real Sociedad 0 – 1 Real Madrid


 

Atletico Madrid 1 – 0 Rayo Vallecano

Real Betis 0 – 2 Barcelona


ដោយ៖ ប៊ុណ្ណារ៉ា
ប្រភព៖ sabay

  • វីដេអូ High Lights៖ Real Madrid ភ័យ​បុកពោះ​យប់មិញ ឯ Barcelona នៅ​បន្ត​កំពូល​តារាង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/01  Category:កំសាន្ត
Tags: